ក្រសួង​ប្រកាស​វត្តមាន​រដូវ​វស្សា អ្នក​មាន​គម្រោង​ដើរ​លេង​ ផ្អាក​សិន តិច​ខកខ្លួនទឹកភ្នែក

1249

ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​ព្យាករណ៍​អាកាស​ធាតុ ដូច្នេះ​ថា ចាប់ពីសប្តាហ៍​ទីបី​នេះ​ទៅ រដូវ​វស្សាបាន​ចាប់ផ្តើម​ហើយ​នៅ​ប្រទេស​កម្ពុជា ខណៈ​បាតុភូត EI Nino នៅ​តែ​មាន​ឥទ្ធិពលលើកម្ពុជា​ដដែល គ្រាន់តែ​ថមថយបន្តិចប៉ុណ្ណោះ។

ចាប់ពីថ្ងៃ​ទី ១៩-២០ និង ២១-២៥ ឧសភា កម្រិត​ទឹក​ភ្លៀង​នឹង​ចាប់ផ្តើម​កើនឡើង​ពី​ខ្សោយ​ទៅមធ្យម និង​ពីមធ្យម​ទៅ​បង្កួរ ហើយ​លើស​ពី​នេះ​បាតុភូត (Thunderstorm) ផ្គររន្ទះ និង​ខ្យល់កន្រ្តាក់ នឹង​នៅ​តែ​បន្ត​កើត​ឡើង​បន្ថែមទៀត។ អាស្រ័យ​ដូចបាន​ជម្រាបជូន​នេះ ក្រសួង​ស្នើឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បាតុភូតធម្មជាតិ​នេះ៕