ជំងឺប៉េស្តជ្រូកអាហ្វ្រិក រាលដាលខ្លាំងនៅអូររាំងឪ ងាប់ជ្រូកអស់៣៣៧ក្បាល

316

ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​ស្រុក​អូររាំងឪ បាន​បណ្តាល​ឱ្យ​សត្វ​ជ្រូក​ដែល​ប្រជាកសិករ​ចិញ្ចឹម​ចំ​នួន​៣៣៧​ក្បាល​បាន​ងាប់ រហូតមកទល់​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៩ ក្នុង​ចំណោម​ជ្រូក​ជាង ៩០០០​ក្បាល​ដែល​ចិញ្ចឹម​ក្នុងស្រុក​។

ប្រជា​ពល​រដ្ឋ​បង្ហាញ​ក្តីព្រួយបារម្ភ​កាន់តែខ្លាំ​ង ខណៈ​របាយការណ៍​នៃ​ជ្រូក​ងាប់​បាន​រីក​រាលដាល​ចេញពី​ឃុំ​មៀន ដែល​មាន​ជ្រូក​ងាប់​ចំនួន​១៨៣​ក្បាល ដល់​ឃុំ​អំពិ​លតា​ពក ដែល​មាន​ជ្រូក​ងាប់​ចំនួន​៥៨​ក្បាល ឃុំ​ព្រះ​ធាតុមាន​ជ្រូក​ងាប់​ចំ​នួន​៦២​ក្បាល​។ ចំណែក​ឃុំ​៤​ទៀត​របស់​ស្រុក​នេះ ក៏​មាន​ជ្រូក​ងាប់​ផងដែរ​។​

​ជា​ថ្មី​ម្តង​ទៀត ប្រជា​ពល​រដ្ឋ​នៅក្នុង​ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ ដែល​កំពុង​ទទួលរង​នូ​វ​ការ​ផ្ទុះ​ជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ម​ន្ត្រី​ជំ​នា​ញ​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ចាត់វិធានការ​បន្ទាន់ ដើម្បី​ទ​ប់ស្កា​ត់​ការរីករា​លដាល​ល​នៃ​ជំ​ងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់ សុខភាព​សាធារណៈ​ផង និង​អាចធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក របស់​ពល​រដ្ឋ​ប្រឈមមុខ នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។​

នៅក្នុង​នោះ​ប្រជាពលរដ្ឋ​ចំ​នួន​៤៦​គ្រួសារ បាន​ស្នើឱ្យ​អាជ្ញាធ​រពាក់​ព័ន្ធនានា​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​នានា ដែល​ពល​រដ្ឋ​កំពុង​មាន​ឱ្យបាន​ឆាប់រ​ហ័​ស និង​បាន​លើកឡើងថា ស្ថានភាព​ផ្ទុះ​ជំងឺ​នេះ​មិនមែន​មិន​ធ្ង​ន់​ធ្ង​រ​ឡើយ ព្រោះ​បានធ្វើឱ្យ​ជ្រូក​ពួកគាត់​ងាប់​ជាច្រើន​ក្បាល និង​បាន​ខាត​បង់ប្រាក់​យ៉ាងច្រើន​រួចស្រេច​ទៅហើយ។ ក្រសួង​ក៏​កំពុង​មាន​ចំណាត់​ការ​បន្ទាន់ លើ​បញ្ហា​នេះ​ដែរ៕

SHARE