អស្ចារ្យ! វៀតណាមនឹងសង់ផ្លូវរថភ្លើងល្បឿនលឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់ហាណូយ-ហូជីមិញ

344

ប្រទេសវៀតណាម បាន​បង្ហើប​ពី​ការសាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភាគ​ខាងជើង​-​ភាគខាងត្បូង ដែល​នឹង​អនុញ្ញាតឱ្យ​អ្នក​ដំណើរ​ធ្វើ​ដំ​ណើ​រ​រវាង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូ​ជី​មិញ​ក្នុងរយៈពេល ៨​ម៉ោង នឹង​ត្រូវ​ចំណាយ​អស់ប្រាក់ ២៦​ពាន់​លាន​ដុល្លារ​។ ​

​ដោយ​ផ្អែកលើ​អ្នក​ជំនាញ​មកពី​អាល្លឺម៉ង់ និង​ហូ​ឡង់ ក្រសួង​ផែនការ និង​វិនិយោគវៀ​ត​ណា​ម ក៏​បាន​បញ្ជាក់ដែរថា ផ្លូវ​ល្បឿន​លឿន​ខាងលើ​អាចឱ្យ​រថភ្លើង​រត់​ក្នុង​ល្បឿន ២០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ប៉ុន្តែ​កាលពី​ពេលមុន ក្រសួង​ដឹកជញ្ជូន​វៀតណាម​ធ្លាប់បាន​ស្នើឡើង​នូ​វ​គ​ម្រោ​ង សាងសង់​ផ្លូវដែក​ថ្មី​មួយ ដែល​អាច​ឱ្យ​រថភ្លើង​រត់​ក្នុង​ល្បឿន ៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯ​ណោះ ជាមួយ​គ​ម្រោង​វិនិ​យោគ ៥៨.៧​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល ៣០​ឆ្នាំ ដោយ​រាប់​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៥០​។​

​វិស័យ​ផ្លូវដែក​របស់​វៀ​ត​ណា​ម​បាន​ដឹកជញ្ជូន​អ្នក​ដំ​ណើ​រ ៤.២​លាន​នាក់ និង​ទំនិញ ២.៦​លាន​តោន​ត្រឹម​រយៈពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ការដឹកជញ្ជូន​ផ្លូវដែក​មិន​ត្រឹមតែ​​​ជួយ​សម្រួល​អ្នក​ដំណើរ​រាប់សិប​លាន​នាក់​ក្នុង​មួយឆ្នាំៗ​នៅ​វៀតណាម​ប៉ុ​ណ្ណោះ​ទេ តែ​វា​ថែមទាំង​ជ​ម្រុញ​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍៕ ​