ខ្លោចចិត្ត! បងប្អូនបង្កើត ៣នាក់យកពងគីង្គក់មកចៀនញ៉ាំ ពុលស្លាប់ម្នាក់ ២នាក់ចូលពេទ្យ

300

កុមារ​ដែល​ត្រូវ​ជា​បង​ប្អូន​​​បង្កើត​​​ចំនួន​​០៣​​នាក់ ពុល​​​ពង​​​គីង្គក់ បណ្តាល​​​ឲ្យ​​​ស្លាប់​​​ម្នាក់ ខណៈ​​​បញ្ជូន​​​ទៅដល់​​​ម​ន្ទីរ​ពេទ្យ​​​កុមារ (​​គន្ធបុប្ផា​​​ខេត្តសៀមរាប​​)​​ឯ​​២​​នាក់​​​ទៀត​​​បាន​​​រួច​​​ផុតពី​​​គ្រោះថ្នាក់​​​នេះហើយ​​​។​

​សមត្ថកិច្ច​​​បាន​​​ឲ្យ​​​ដឹង​​​ថា កុមារី​​​ទាំង​​០៣​​នាក់​​​រួមមាន​​​ទី​​១-​​ឈ្មោះ​​​ធឿន គិ​​​ម​​​សែ ភេទ​​​ស្រី អាយុ​​៩​​ឆ្នាំ​​, ទី​២-​​ឈ្មោះ​​​ធឿន គិ​​​ម​​​សែន ភេទ​​​ស្រី អាយុ​​៦​​ឆ្នាំ និង​​​ទី​​៣-​​ឈ្មោះ​​​ធឿន គិ​​​ម សាន ភេទ​​​ស្រី អាយុ​​៦​​ឆ្នាំ មុខរប​​​សិស្ស​​​ម​តេ្ត​យ្យ រស់នៅ​​​ភូមិ​​-​​ឃុំ​​​កើតហេតុ​​​ជុំគ្នា​​(​​ទី​​២​​និង​​​ទី​​៣​​កូន​ភ្លោះ​​​។

សមត្ថកិច្ច​​​បន្ត​​​ទៀត​​​ថា ជន​រង​គ្រោះ​​​ទាំង​​៣​​នាក់​​​បង​ប្អូន​​​បាន​​​នាំ​​​គ្នា​​​ធ្វើ​​​ម្ហូប​​​សត្វ​​​គីង្គក់​​​ដែល​​​ឪពុក​​​ប្រស់​​​ទុក ហើយ​​​បងស្រី​​(​​ធឿន គិ​​​ម​​​សែ​​)​​បាន​​​ធ្វើ​​​អា​​​រក​​​គីង្គក់ និង​​​ព្រលះ​​​ស្បែក​​​បាន​​​ចំនួន​​៦​​ក្បាល ក្នុង​​​នោះ​​​មាន​​​គីង្គក់​​​ពង​​២​​ក្បាល បន្ទាប់មក​​​យក​​​សាច់​​​គីង្គក់​​​និង​​​ពង ទៅ​​​ចៀន​​​សាប​​​ពុំបាន​​​ប្រឡាក់​​​គ្រឿង​​​ទេ ដើម្បី​​​យក​​​មក​​​ហូប​​​។

លុះ​​​ក្រោយ​​​ហូប​​​រួច​​​មួយ​ស​ន្ទុះ​​​ស្រាប់តែ​​​ប្អូន​​​ឈ្មោះ​​​ធឿន គិ​​​ម​​​សាន មាន​​​អាកា​​​រៈ​​​ឈឺ​ពោះ ត្រូវ​​​បាន​​​លោកយាយ​​​ជួយ​​​លាប​​​ប្រេងកូឡា​​​និង​​​រីត​​​ពោះ ប៉ុន្តែ​​​មិន​​​បាត់​​​បែរជា​​​ក្អួត​​​ចេញ​​​ពង​​​គីង្គក់​​​ជាច្រើន​​​ហើយ​​​ខ្លួន​​​ទ​ន់​ខ្សោយ ក៏ត្រូវ​​​បាន​​​ឪពុក​​​ជូន​​​ទៅ​​​សង្គ្រោះ​​​ដល់​​​ម​ន្ទីរ​​​ពេទ្យ​​​កុមារ (​​គន្ធបុប្ផា​​​ខេត្តសៀមរាប​​) ចំណែក​​២​​នាក់​​​ទៀត ​​ឈ្មោះ​​​ធឿន គិ​​​ម​​​សែ និង​​​ធឿន គិ​​​ម​​​សែន មាន​​​អាកា​រៈ​​​ពុល​​​ក្អួត​​​តិចតួច​​​ក៏បាន​​​ជូន​​​ទៅ​​​សង្គ្រោះ​​​ដល់​​​ពេទ្យ​​​គន្ធបុប្ផា​​​ដែរ លុះ​​​ម៉ោង​​​ប្រហែល​​១២​​លើស​​​យ​ប់​​​ថ្ងៃ​​​ដដែល ស្រាប់តែ​​​កុមារី​​​ឈ្មោះ​​​ធឿន គិ​​​ម​​​សាន រើ​​​ប្រកាច់​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​ក្នុង​​​ម​ន្ទីរ​​​ពេទ្យ​​​គន្ធបុប្ផា​​​តែម្តង​​៕