ផ្កាយមាស៤ សៅ សុខា ប្រកាសមិនលើកលែងដាច់ខាត ចំពោះអ្នករារាំងការបង្ក្រាបបទល្មើស

1152

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ គឺ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា បាន​ប្រកាស​ខ្លាំងៗ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​ហ៊ាន​ចេញ​មុខ​មក​រារាំង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ។

នាយឧត្ដមសេនីយ៍ សៅ សុខា​បាន​ថ្លែង​ថា៖ “អ្នក​ដែល​ប្រឆាំង​ជាមួយនឹង​កិច្ចការពារ​ព្រៃឈើ រាប់ទាំង​អ្នក​សារ​ព័ត៌មាន​ផង​នោះ នឹង​ត្រូវ​ប្រឈមមុខតាម​ផ្លូវច្បាប់​។ គេ​កាប់​ឈើ​អស់លោក​ស្រែក​អា​ឡេ​អាឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ក៏​ស្រែក ឥលូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាម​ផ្លូវច្បាប់ ដែល​ជា​ការរួម​ផ្សំ​ជាមួយ​បទល្មើស​។ ប្រទេស​នេះ ប្រទេស​កម្ពុជា ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​ន​រណា​នៅ​ពី​លើ​ផ្លូវច្បាប់​នោះទេ​។

បទបញ្ជា​រហូត​ប្រើប្រាស់​ឧ​ទ្ធ​ម្ភា​គ​ចក្រ បាញ់សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូតមកដល់​ពេល​នេះ​នេះ ខ្ញុំ​មិនទាន់​សម្លាប់​មនុស្ស​ទេ ខ្ញុំ​បំផ្លាញ​តែ​មធ្យោបាយ គ្មាន​បំបាត់ចោល​មធ្យោបាយ ដើម្បី​ការពារ​បទល្មើស តែ​ជន​ល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ ដូច្នេះ​មធ្យោបាយ​បទល្មើស​ត្រូវកម្ទេច​ក្រវាត់​ចោល​ចោល​។ បើសិនជា​អស់លោក​ពូកែ​បែប​នេះ សូម​ឲ្យ​មក​ធ្វើ​ខ្លួនឯង​។

ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ ធន​ធាន​ធម្មជាតិ និង​ទទួលខុសត្រូវ​ជាម​ន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជ​រដ្ឋាភិបាល​ស្រប​តាមច្បាប់ ជាមួយ​ជន​ល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំទោស​ម៉ោង​នេះ ជួយ​ផ្សព្វផ្សាយ​កុំឲ្យ​មានការ អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែលមាន​រួចហើយ សូម​យកទៅ​រកស៊ី និង​ប្រើប្រាស់​តាម​ផ្លូវច្បាប់​»​។​

Loading...