ក្រសួងរៀបចំដែនដី ថា​ពលរដ្ឋឡើង​មក​តវ៉ាមុខក្រសួងម្សិលមិញ ជា​អ្នក​ទន្ទ្រានដីរដ្ឋទៅវិញទេ

0
93

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង​សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថាក្រុម​ការងារ​របស់​ក្រសួង​និង​រដ្ឋបាល​ខេត្តក្រចេះ​បានសហការ​គ្នាអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច​ជូនពលរដ្ឋ ស្ថិត​នៅ​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​មកដល់ពេលនេះ​បាន​ចំនួន ១ ៨៥៤ គ្រួសារ ស្មើ ៣ ៥៤៦,៤ ហិកតា និង​កំពុង​បង្កបង្កើនផល។

យ៉ាង​ណាមិញ ពលរដ្ឋ​ដែល​បាន​ឡើង​មក​តវ៉ា​នៅ​មុខ​ទីស្តីការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង​សំណង់ កាលពីថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ ២០១៩ ជា​អ្នក​ដែល​ទន្ទ្រានដី​រដ្ឋដោយ​ខុស​ច្បាប់ ដែល​មាន​ទំហំ​ដីពី ៥ ហិកតាទៅ ១០០ ហិកតា ខ្លះ​មានដីនៅកន្លែង​ផ្សេង ផ្ទុយ​នឹងផ្ទុយ​នឹង​គោលការណ៍​ដី​សប្បទានសង្គមកិច្ច​ដែល​មិន​អាចទទួល​​ដោះស្រាយ​បាន៕

ផ្តល់មតិយោបល់