ចុម​យក្ស! ​អ្នក​ចិញ្ចឹម​ក្រពើ ​ត្អូញ​តម្លៃ​ទាប​ជាង​សាច់​មាន់ ​ចង់​យក​ក្រពើ​ទៅ​លែង​ក្នុង​ទន្លេ

1659

អ្នក​ចិញ្ចឹម​ក្រពើ ​ដែល​គេ​ស្គាល់​ថា​នៅ​ខេត្ត​សៀមរាប ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លែង​ចង់​ចិញ្ចឹម​ហើយ ព្រោះ​តម្លៃ​ទាប ​ជាង​សាច់​មាន់​ទៅ​ទៀត។

អ្នក​ចិញ្ចឹម​ក្រពើ​បែប​គ្រួសារ​នៅ​ខេត្ត​សៀមរាប​ បាន​សម្តែង​ការ​ត្អូញត្អែរ​មិន​ពេញ​ចិត្ត​នឹង​អាជីវ​កម្ម​ចិញ្ចឹម​ក្រពើ​មួយ​នេះ ដោយ​ទោះ​បី​នេះ​ជា​របរ​ប្រចាំ​គ្រួសារ​មែន​ប៉ុន្តែ​ពោរ​ពេញ​ដោយ​គ្រោះថ្នាក់​ហើយ​លក់​ក៏​មិន​បាន​ថ្លៃ​រហូត​មាន​តម្លៃ​ទាប​ជាង​សត្វ​មាន់​ទៅ​ទៀត។

យោង​តាម​គណនី​ Ah Phyrady ​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ​បាន​សរសេរ​រៀប​រាប់​ថា​៖ “ពន្ធ​អាជីវកម្ម​គ្មាន​បន្ធូរ​បន្ថយ​មាន​ឡើង​ថ្លៃ ​ចំនែក​ឯ​ចំណី​ឡើង​ថ្លៃ​មិន​ចុះ​ តែ​តំលៃ​ក្រពើ​វិញ​ថោក​ជាង​មាន់​សម្ល​តើ​រស់​យ៉ាង​ណា? ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គ្មាន​អ្វី​ប្រសើរ​ឡើង​សោះ ​មាន​តែ​ធ្លាក់​ចុះ​ ឆ្នាំ​នេះ​ចុះ​ថោក​មិន​ធម្មតា​គឺ​ថោក​ជាង​មាន់​ទៅ​ទៀត។ មាន់​១​គឺឡូ​២២០០០៛​ចំនែក​ឯ​ក្រពើ​១​គឺឡូ​២០០០០៛​ទេ​ តំលៃ​កូន​ទើប​នឹង​កើត​១​តែ​៥$​ទេ ​មាន់​ចិញ្ចឹម​៣​ទៅ​៤​ខែ​ចាប់​លក់​បាន​ហើយ​តែ​ក្រពើ​វិញ​២​ រឺ​៣​ឆ្នាំ​ឡើង​ទើប​ត្រូវ​ខ្នាត​។ ខ្ញុំ​ចង់​សួរ​ថា​តំលៃ​ហ្នឹង​សម​នឹង​កំលាំង​ពលកម្ម​និង​ការ​យក​ជីវិត​ទៅ​ប្រថុយ​ប្រថាន​ជាមួយ​អាជីវកម្ម​ដ៏​គ្រោះ​ថ្នាក់​នេះ​ទេ?​ គេ​ថា​យើង​ខិ្ចល​មិន​ចេះ​ធ្វើអ្វី​ទើប​យើង​ក្រ​ តែ​មិន​ពិត​ទេ​ យើង​ឧស្សាហ៍​តែ​មក​ពី​ធ្វើ​បាន​ផល​ហើយ​អត់​ទីផ្សារ​ តំលៃ​ថោក​លក់​មិន​ចេញ​ទើប​យើង​ក្រ​ងើប​មិន​រួច។ ហត់ ​អស់​អារម្មណ៍​នឹង​បន្ដ​អាជីវកម្ម​នេះ​ហើយ ​តែ​មិន​អាច​ឈប់​បាន​ព្រោះ​មេ​វា​ថោក​ហួស​ពី​ការ​ស្មាន?(river calling​)”៕

Loading...