២ ឆ្នាំបាត់ Emirates ឈរជើងស្រុកខ្មែរ ក្នុងខួបខ្លួនផ្តល់តម្លៃពិសេសដល់ប្រជាជនកម្ពុជាហោះហើរត្រង់ទៅកាន់ទីក្រុងបាងកក និង 150 ទិសដៅផ្សេងទៀត តាមរយៈទីក្រុងឌូបៃ

371

ដើម្បីជាការអបអរខួប2ឆ្នាំរបស់ខ្លួននៅកម្ពុជា អ៊ែមមឺរឹតកំពុងធ្វើការចែករំលែកក្តីស្រឡាញ់ ដោយការផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រពិសេសទៅគ្រប់ទិសដៅទូទាំងពិភពលោករបស់ខ្លួន រួមមានទីក្រុងឌូបៃ ទីក្រុងប៉ារីស ទីក្រុងឡុង៍ ទីក្រុងបូស្តុន និងទីក្រុងថ្មីមួយទៀតដែលខ្លួនទើបនឹងហោះហើរទៅកាន់នាពេលថ្មីៗនេះគឺទីក្រុងប៉តូ។ ការផ្តល់ជូននេះ សម្រាប់កៅអីថ្នាក់សន្សំសំចៃ (Economy Class) ដែលមានតម្លៃចាប់ពី 154 ដុល្លារអាមេរិក និងកៅអី ថ្នាក់ជំនួញ(Business Class) ចាប់ពី 310 ដុល្លារអាមេរិក។អ្នកដំណើរទាំងអស់អាចធ្វើការកក់សំបុត្រចាប់ពីឥលូវនេះ រហូតដល់ថ្ងៃទី30 កក្កដា សម្រាប់ការធ្វើដំណើរត្រឹមថ្ងៃទី31 ធ្នូ 2019។

ខាងក្រោមនេះ ជាតារាងតម្លៃទៅកាន់ទិសដៅនីមួយៗរបស់អ៊ែមមឺរឹត៖

ថ្មីៗនេះ អ៊ែមមឺរឹត បានដាក់ឱ្យ​ដំណើរការជើងហោះហើរត្រង់ប្រចាំថ្ងៃពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកដែលតភ្ជាប់អ្នកដំណើររវាងរាជធានីនៃប្រទេសកម្ពុជានិង ថៃដោយផ្តល់ជូននូវការហោះហើរដ៏មានផាសុកភាពមានរយៈពេលមួយម៉ោងកន្លះ។ សម្រាប់អ្នកដំណើរដែលមានបំណងទៅកម្សាន្តនៅទីក្រុងឌូបៃ ឬធ្វើដំណើរទៅកាន់ទិសដៅទាំង150 ទូទាំងទ្វីបអាស៊ី មជ្ឍឹមបូព៌ា អឺរ៉ុប និងអាមេរិក អ្នកអាចធ្វើដំណើរមិនតម្រូវឲ្យចុះពីយន្តហោះពេលចុះចតនៅទីក្រុងបាងកក។ អ៊ែមមឺរឹតបានសន្យាថានឹងផ្តល់ជូននូវ ‘Fly Better’ នាំមកជូននូវការហោះទៅកាន់ទិសដៅថ្មីមួយនេះ និងសេវាកម្មយន្តហោះថ្នាក់ដំបូង​ដែលប្លែកពីគេរបស់អ៊ែមមឺរឹតនៅក្នុងប្រទេសកម្ពុជាដែលរួមមានបន្ទប់លក្ខណៈឯកជន​សម្រាប់អ្នក​ដែល​ចូល​ចិត្តភាពប្រណិត និង​បទពិសោធន៍នៃការទទួលទានអាហារ​ដ៏ពិសេស​​ មានផាសុកភាព​ និង​ ការ​បម្រើជូន​ដែល​ជាទី​គាប់ចិត្ត​ទាំង​ពេល​ហោះហើរ​ និង​ពេល​មិនទាន់ហោះ។​

លោក Abdulla Adnan នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសរណ៍អ៊ែមមឺរឹតនៅកម្ពុជាបាននិយាយថា  “ក្រុមហ៊ុនអាកាសចរណ៏អ៊ែមមឺរឹត គិតរកការច្នៃប្រឌិតថ្មីៗជាចំណុចស្នូលនៃអ្វីដែលយើងធ្វើ ដោយហេតុនេះយើងបន្តទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកដំណើររបស់យើងនៅក្នុងប្រទេសកម្ពុជាដែលបានរីករាយនឹងការផ្តល់ជូនយន្តហោះថ្នាក់សន្សំសំចៃនិងថ្នាក់ជំនួញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ការអនុញ្ញាតឲ្យអ្នកដំណើរ ទទួលបានប្រយោជន៍ពីសេវាកម្មដែលមិនធ្លាប់មានពីមុន​ ដើម្បីឲ្យអ្នកដំណើរទទួលបាននូវផាសុកភាពនឹងការហោះហើរជាមួយអ៊ែមមឺរឹត នោះគឺជាអ្វីដែលពួកយើងផ្តល់ជូនតាមការសន្យារបស់យើង គឺ ‘Fly Better’ ។ ការដំណើរការនូវសេវាកម្មយន្តហោះថ្នាក់ដំបូងរបស់យើងពីរាជធានីភ្នំពេញ​ ទៅកាន់ទីក្រុងឌូបៃ តាមរយៈទីក្រុងបាងកកបង្ហាញពីការប្ដេជ្ញាចិត្តរបស់យើងហើយយើងសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងចំពោះការគាំទ្រនិងភាពស្មោះត្រង់របស់ពួកគេដែលបានធ្វើឱ្យប្រតិបត្តិការរបស់ក្រុមហ៊ុនអ៊ែមមឺរឹត នៅកម្ពុជាទទួលបានជោគជ័យក្នុង​ រយៈពេលពីរឆ្នាំកន្លងមកនេះ។”

សម្រាប់ការកម្សាន្តអារម្មណ៍ អ្នកអាចជ្រើសរើសប៉ុស្តិ៍ទូរទស្សន៍ជាង 4000 ប៉ុស្តិ៍ដែលមានជាច្រើនភាសាជាមួយនិឹងប្រព័ន្ធកម្សាន្តក្នុងយន្តហោះ ហៅកាត់ថា​ ice ដែលឈ្នះពានរង្វាន់ការកម្សាន្តក្នុងយន្តហោះរបស់អ៊ែមមឺរឹត រួមទាំងខ្សែរភាពយន្តល្បីៗផងដែរ។ អ្នកដំណើរទាំងអស់អាចរៀបចំគម្រោងហោះហើរ និងចូលមើលលក្ខណៈឬបទពិសោធន៍ផ្សេងៗមុនពេលហោះហើរបាន។ អ្នកដំណើរគ្រប់ការប៊ីនទាំងអស់អាចចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តរបស់ពួកគេនៅលើបណ្តាញសង្គម និងភ្ជាប់ទំនាក់ទំនងជាមួយសេវាអ៊ិនធើណែតឥតគិតថ្លៃ ចំនួន20MB ជាស្រេច​ ។ អ្នកដំណើរទាំងអស់ក៏នឹងត្រូវបានបម្រើជាមួយនឹងមុខម្ហូបតាមតំបន់ដ៏ពិសេស ក៏ដូចជាជម្រើសភេសជ្ជៈជាច្រើនមុខរបស់អ៊ែមមឺរឹត។

អ្នកដំណើរ ថ្នាក់ជំនួញទាំងអស់ មិនថាធ្វើដំណើរតាមប៊ូអ៊ីង 777 ពីទីក្រុងបាងកក ឌូបៃ ឬនៅលើយន្តហោះ អ៊ែមមឺរឹត A380 ដែលហោះទៅកាន់50 ទិសដៅ នឹងទទួលបាននៅសម្ភារ​ ប្រើបាស់ផ្ទាល់ខ្លួន ពីម៉ាក Bvlgari ។ កាលពី ថ្ងៃទី 2 ខែកក្កដា ទីក្រុងប៉តូ បានចូលរួមជាបណ្តាញដ៏ធំ របស់ អ៊ែមមឺរឹតជាមួយនឹងហោះហើរ  4 ដងក្នុងមួយសប្តាហ៍។ សព្វថ្ងៃនេះ បណ្តាញរបស់អ៊ែមមឺរឹត​ មានហោះទៅកាន់ទិសដៅចំនួន 158 ឆ្លងកាត់ 85 ប្រទេសនិងទៅកាន់បណ្តា 6ទ្វីប ។ ទីក្រុង ប៉តូ​ ជាទិសដៅទី 2 របស់អ៊ែមមឺរឹតទៅកាន់ប្រទេសព័រទុយហ្គាល់ បន្ទាប់ពីទីក្រុង លីសបូន ដែលមានប្រតិបត្តិការហោះហើរជារៀងរាល់ថ្ងៃ។ ទីក្រុង ប៉តូ ស្ថិតនៅលើឆ្នេរ ភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ និង នៅតាមដងទន្លេឌូរ៉ូ ត្រូវបានគេស្គាល់ថាជា កំពង់ផែដ៏អស្ចារ្យ  និងជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។

​សម្រាប់​ព៌​ត​មាននៃ​ការ​កក់​សំបុត្រ​យន្តហោះ​អ្នកដំណើរ​ទាំងអស់​អាច​ទំនាក់ទំនង​ការិយាល័យ​អ៊ែ​ម​មឺ​រឹត​នៅ​កម្ពុជា​តាមរយៈ​លេខ​ទូរ​សព្ទ 023 998 168 ឬ តាមរយៈ​អ៊ី​ម៉ែ​ល ekcambodia@emirates.com ដើម្បី​ធ្វើការ​កក់​សំបុត្រ​យន្តហោះ សូម​ចូលទៅ​កាន់ www.emirates.com/kh ឬ ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារទេសចរណ៍​៕

អំពី​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​
​អ៊ែ​ម​មឺ​រឹត​ ជា​បណ្តាញ​ត​ភ្ជាប់​សកលលោក​សម្រាប់​មនុ​ស្ស​និង​ទីកន្លែង ហើយក៏​ជា​អ្នកបង្កើត​វប្បធម៌ ដែលជា​អ្នក​បំផុសគំនិត​នៅ​ជុំវិញ​ពិភពលោក​ជាមួយនឹង​បណ្តាញ​ដែល​កំពុង​រីកចម្រើន​នៃ​ទិសដៅ​សកល​របស់​យើង​។ ជាមួយនឹង​យន្តហោះ​ 273 គ្រឿង​រាប់បញ្ចូល​ទាំង​យន្តហោះ A380 ចំនួន 109 ​គ្រឿង ​ដែល​ទទួលបាន​ពានរង្វាន់​ច្រើន​បាន​ហោះហើរ​ទៅកាន់ 158 គោលដៅ​នៅក្នុង 86 ប្រទេស​និង​ដែនដី​នៅ​ទូទាំង​ទ្វីប​ចំនួន 6 ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​គឺជា​ក្រុមហ៊ុន​អាកាសចរណ៍ ធំ​បំផុត​របស់ ពិភពលោក​ដែលមាន​យន្តហោះ Airbus A380 និង Boeing 777 ។ សេវា​កម្សាន្ត​ដ៏​សម្បូរបែប​មាន​ម្ហូបអាហារ​ឆ្ងាញ់​តាម​តំបន់ ប្រព័ន្ធ​កម្សាន្តក្នុងយន្តហោះ​ដែល​ទទួលបាន​ពានរង្វាន់​ហៅកាត់ថា​​ ice និង​បដិសណ្ឋារកិច្ច​ដែល​ផ្តល់ជូន ដោយ បុគ្គលិកបម្រើការលើយន្តហោះ​ជាច្រើនរូប ជាង​130 សញ្ជាតិ​បានធ្វើឱ្យ​ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត​​​ ក្លាយទៅជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយដែល​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​៕

SHARE