ផ្អើល​ពេញ Facebook ​ចុង​ក្រោយ ​ថៃ ស្រី​នាង ​ថា​ត្រូវ​គ្នា​វិញ​ជាមួយ​សង្សារ​ហើយ​

448

ក្រោយ​ត្រូវ​សង្សារ​វាយ​ដំ​ដល់​១៣០​លើក​របួស​ពេញ​ខ្លួន​មក ​ឥលូវ​អ្នក​លក់​អនឡាញ​ល្បី​ឈ្មោះ ​ថៃ ស្រីនាង ​សម្រេច​ដក​ពាក្យ​បណ្តឹង​វិញ​ហើយ ក្រោយ​ពី​សង្សារ​របស់​ខ្លួន​បាន​សុំ​ទោស ​និង​សន្យា​មិន​ឱ្យ​កើត​មាន​រឿង​អីចឹង​ម្ដង​ទៀត។

រឿង​រ៉ាវ​របស់​អ្នក​លក់​ឡេ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ​ហើយ​ក៏​បាន​ចោទ​ប្រកាន់​និង​រិះគន់​ខាង​សង្សារ​ដែល​វាយ​ដំ​នាង​ផង​ដែរ។ រហូត​ដល់​មាន​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ពាក្យ​បណ្ដឹង​ដល់​លើ​គ្រែ​ក្នុង​ផ្ទះ​នាង​ថែម​ទៀត​ផង ​ព្រោះ​នាង​របួស​ធ្ងន់​។

ក្រោយ​ពី​កើត​រឿង​បាន​តែ​ប៉ុន្មាន​ថ្ងៃ ​ស្រី​ស្អាត ​ស្រី​នាង ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​វិញ​ថា​នាង​ដក​ពាក្យ​បណ្ដឹង​ហើយ ​ព្រោះ​សង្សារ​នាង​បាន​មក​សុំ​ទោស ​និង​សន្យា​ថា​មិន​ឱ្យ​មាន​រឿង​ហិង្សា​កើត​ឡើង​ទៀត​ទេ៕

SHARE