រថយន្តជួញឈើខុសច្បាប់របស់ឧកញ៉ា ជាង ៤០គ្រឿង នឹងត្រូវបំផ្លាញចោល

838

ឧកញ៉ា ស៊ឹង សំអុល និង​មនុស្ស ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការជាតិ ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ។

នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​កក្រើក​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន មនុស្ស ៤​នាក់ ដែល​ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ជា​ប្រធាន​ក្រុមហ៊ុន មេការ ២នាក់ និង​អ្នក​បើក​រថយន្ត​ម្នាក់។ ក្នុង​នោះ ក៏​មាន​ការ​ដក​ហូត​រថយន្ត​ជាង ៤០​គ្រឿង​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នឹង​បំផ្លាញ​មធ្យោបាយ​ទាំង​នោះ​ចោល​ក្នុង​ព្រៃ នៅ​ទីតាំង​ដែល​មាន​បទ​ល្មើស​តែ​ម្ដង៕