ប្រទេសឥណ្ឌណេស៊ី បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ក្រោយពីរងរញ្ជូយដីកម្រិតធ្ងន់,១វ៉ិចទ័រវាយប្រហារនៅតំបន់កោះរបស់ខ្លួន។
បើយោងតាមការប្រកាសរបស់ប្រទេសខាងលើនេះ រញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅតំបន់Molucca ដែលស្ថិតនៅចន្លោះកោះ Sulawesi និង Maluku ខាងជើងក្នុងជម្រៅប្រមាណជា ៣៥គីឡូម៉ែត្រឯណោះ។ កត្តានេះហើយ បានបង្កើតជារលកធំៗវាយប្រហារមកលើតំបន់ឆ្នេរ ដែលធ្វើឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនរស់នៅក្បែរនោះទៅរកទីមានសុវត្ថិភាពសិន។
គេមិនទាន់បានបញ្ចេញពីការខូចខាតឬមានមនុស្សរបួសប៉ុន្មាននាក់នៅឡើយទេ ដោយគ្រាន់តែប្រកាសពីលទ្ធភាពដែលអាចបង្កើតជារលកយក្សស៊ូណាមិប៉ុណ្ណោះ៕
Loading...