De Ligt ​ចាប់​អារម្មណ៍​ផ្ទេរ​មក Man Utd ​ជាង Barcelona

453

​ខ្សែ​ការពារ​ De Ligt ​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ​ក្រុម​បិសាច​ក្រហម Manchester United ​ស្រប​ពេល​ដែល​ក្រុម​នេះ​ក៏​កំពុង​រក​កីឡាករ​នៅ​តំបន់​ការពារ​ផង​ដែរ។

De Ligt ​បាន​បង្ហាញ​ទម្រង់​ល្អ​ណាស់​ឱ្យ​ក្រុម Ajax ​នា​រដូវ​កាល​នេះ ដោយ​បាន​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ​និង​លើក​ពាន​លីគ​កំពូល​ហុល្លង់​ផង​ដែរ។ បើ​តាម​ដំណឹង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ​គឺ​ខ្សែ​ការពារ​រូប​នេះ​ចង់​ទៅ​លេង​ក្រុម Barcelona ​ដោយ​មិត្ត​រួម​ក្រុម De Jong ​ដែរ។ តែ​ប្រហែល​ជា​មាន​បញ្ហា​ច្រើន​ទើប​ក្រុម​អ្នក​មាន​បុណ្យ​មិន​ចាប់​អារម្មណ៍​ទិញ​យក​វិញ​។

ខណៈ​ដែល​ពេល​នេះ​វិញ ​រូបគេ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ក្រុម​បិសាច​ក្រហម​វិញ​ហើយ បើ​ទោះ​ជា​ក្លឹប​នេះ​មិន​អាច​លេង Champions League ​រដូវ​កាល​ក្រោយ​ក៏​ដោយ។ ការ​ចង់​មក​លេង​នៅ​អង់គ្លេស​នេះ ​ក៏​ស្រប​ពេល Man Utd ​ចង់​បាន​ខ្សែ​ការពារ​មក​ពង្រឹង​តំបន់​ខាង​ក្រោម​របស់​ខ្លួន​ផង​ដែរ៕

SHARE