ក្ដៅ​ៗ Iker Casillas ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ

253

អ្នក​ចាំ​ទី Iker Casillas ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ ​ក្រោយ​ពី​រូបគេ​បាន​រង​ជំងឺ​គាំង​បេះដូង ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម Porto ។

Casillas ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាន់​ពេល​វេលា​នៅ​គ្រា​នោះ ​ដែល​មិន​ធ្វើ​ឱ្យ​រូបគេ​មាន​បញ្ហា​ធ្ងន់​ទេ។ យ៉ាងណាមិញ​ចេញ​ពី​មន្ទីរពេទ្យ​បាន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​ឥឡូវ​វីរបុរស​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ចេញ​មក​ប្រកាស​ថា​ព្យួរ​ស្រោម​ដៃ​ហើយ​ពី​អាជីព​បាល់ទាត់​នេះ។

កីឡាករ​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​១៦៧​ប្រកួត​បាន​ព្យួរ​ស្រោម​ដៃ​នៅ​វ័យ​៣៧​ឆ្នាំ ធ្លាប់​ឈ្នះ​ពាន La Liga​៥​ដង និង World Cup ម្ដង។ Casillas បាន​ចំណាយ​ពេល​៤​រដូវ​កាល​ចុងក្រោយ​ជាមួយ Porto ក្រោយ​លេង​នៅ Real Madrid អស់​១៥​ឆ្នាំ៕

SHARE