ដំណឹងល្អ! ឯកឧត្តម ​គួច ចំរើន ​ប្ដេជ្ញា​ធ្វើ​ឱ្យ​ឆ្នេរ​កំពង់​សោម ​ស្រស់​ស្អាត​ឡើង​វិញ

42543

លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ថ្មី បាន​បង្ហាញ​ការ​ប្តេជ្ញា​យកចិត្ត​ទុកដាក់រៀបចំ​កសាង និង​អភិវឌ្ឍ​លើវិស័យ​នានាក្នុងខេត្ត ពិសេស​ការរៀបចំ​កេលម្អ​សោភ័ណ​ភាព​ទីក្រុងឆ្នេរសមុទ្រ និង​ទីប្រជុំជន​ក្នុងការចូលរួម​ប្រឡង​ប្រណាំង​ទីក្រុងស្អាត។

ឯកឧត្តម ​គួច ចំរើន ​អតីត​អភិបាល​ខេត្ត​កំពង់ចាម ​បាន​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ​ ជា​ផ្លូវការ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ​ហើយ​។ ​ក្នុង​ឱកាស​នោះ​ដែរ ​ឯកឧត្តម​បាន​ប្ដេជ្ញា​លុប​បំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ទាំងឡាយ​ដែល​បង្ក​ការថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ជំរុញការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ មាន​សុវត្ថិភាព ឲ្យកាន់តែ​មាន​ប្រសិទ្ធភាពខ្ពស់។

អ្វី​ដែល​ពិសេស​ទៀត​នោះ លោក​នឹង​ធ្វើ​ឱ្យ​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ឡើង​វិញ រៀប​ចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ផង​ដែរ៕

SHARE