អាល្លឺម៉ង់​ផ្តល់កម្ចីជាង ៥០ លាន​ដុល្លារ ឲ្យ​កម្ពុជា​កាត់​បន្ថយ​ភាពក្រីក្រ

0
193

ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាលអាល្លឺម៉ង់​បាន​សម្រេច​ផ្តល់ហិរញ្ញប្បទាន​ចំនួន ៤៨,៦ លាន​អ៊ឺរ៉ូ​ដែល​ស្មើ​នឹង​ប្រហែល ៥៤ លានដុល្លារ។

កម្ចី​​ហិរញ្ញប្បទាន​ជាង ៥០ លានដុល្លារ​ដែល​ផ្តល់​ដល់កម្ពុជា​នេះ គឺ​សម្រាប់​រយៈ​ពេលពីរ​ឆ្នាំពោលពី​ឆ្នាំ ២០១៩​ ដល់ ២០២០ ដោយ​ផ្តោត​លើ​វិស័យ​អាទិភាព​ ៣ ដូចជា វិស័យ​អភិបាលកិច្ច​ វិស័យ​សន្តិសុខ​សង្គម​និង និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​។

លោក Norbert Barthle ដែល​ជា​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ បាន​បញ្ជាក់​ថា ហិរញ្ញប្បទាន​នេះ​គឺ​ដើម្បី​រួមចំណែកកាត់បន្ថយភាព​ក្រីក្រ​នៅកម្ពុជា ក៏ដូចជា​ជំរុញ​ឲ្យ​មាន​ការ​កើនឡើង​នៃ​វិបុលសុខសម្រាប់​ពលរដ្ឋទាំង​អស់គ្នា ដែល​ទាំង​នេះ​ហើយ​ជា​គោលដៅ​របស់​អាល្លឺម៉ង់។

លោក​បញ្ជាក់ថា ការ​គោរព​សិទ្ធមនុស្ស សិទ្ធ​ក្នុង​សង្គម សិទ្ធ​សេដ្ឋកិច្ច និង​សិទ្ធិចូលរួម​នយោបាយ គឺ​ជា​កត្តា​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការរវាង​កម្ពុជា​និង​អាល្លឺម៉ង់​នេះ៕

អត្ថបទ៖ រតនា

ផ្តល់មតិយោបល់