ពេល​នេះ​តួសំខាន់ៗរឿង​ Fast & Furious 9 កំពុង​ចាប់ផ្តើម​ថត​ហើយ​នៅ​ថៃ

2488

នៅ​ពេល​នេះភាពយន្តហូលីវូដ Fast & Furious 9 កំពុង​តែ​ដំណើរការ​ថត​ហើយ​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ ដោយ​ឃើញ​មាន​តួសំខាន់ៗ​មួយចំនួនផងដែរ។

តាមរយៈ​រូបភាព​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ថៃ​មួយ បាន​បង្ហាញ​ថាភាព​យន្ត​ដែល​ចំណាយ​ ១០ លានដុល្លារ​សម្រាប់ការ​ថត​នៅតំបន់សមុទ្រ​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ​នេះ កំពុង​តែ​ដំណើរការ​ថត។ ក្នុង​នោះ​ឃើញ​មាន​តួសំដែង​សំខាន់មានលោក Vin Diesel និងតួស្រី Michelle Rodriguez។

ភាព​យន្ដ​ប្រណាំង​ឡាន​ល្បី​បំផុត​នៅ​លើ​លោក Fast & Furious 9 ​បច្ចុប្បន្ន​បាន​ជ្រើសរើស​តំបន់​ទេសចរណ៍​នៅ​​ប្រទេស​ថៃ ​៤​កន្លែង ដើម្បី​មក​ថត​ផង​ដែរ។ ​តំបន់​ទាំង​៤​នោះ​រួម​មាន Phuket, Phang Nga, Krabi និង Surat Thani។ ក្នុង​ការ​មក​ស្នើ​សុំ​ថត​នេះ​ដែរ ​ខាង​ក្រុម​ហ៊ុន​ផលិត ​ក៏​បាន​ផ្ដល់​ឱ្យ​ថៃ​ជាង​១០​លាន​ដុល្លារ​ផង​ដែរ ​ដើម្បី​សុំ​សិទ្ធិ​ថត ​និង​ឱ្យ​ភាគី​ថៃ​សម្រួល​ឱ្យ​ការ​មក​ថត​រលូន​ទៅ​មុខ៕

អត្ថបទ៖ រតនា

Loading...