កប់ ! ហាងក្នុងស្រុកមួយ ហ៊ានយក Brand ល្បីកប់ Philipp Plein មកខ្មែរ

3042

ម៉ាកល្បីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីតារាល្បីៗជុំវិញពិភលោក ដូចជា Rihana, Jennifer lopez, Paris Hilton, Taylor swift, Cristiano Ronaldo, Nicki Minaj ឥឡូវនេះបានលេចមុខនៅភ្នំពេញហើយកាលពីពេលថ្មីៗនេះ ដោយម៉ាកនោះមានការធានាគុណភាព ១០០% ពីបរទេសថែមទៀតផង។

ប្រិយមិត្តប្រហែលធ្លាប់ឃើញតារាចម្រៀង និងតារាអន្តរជាតិមួយចំនួន បានចំណាយលុយរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការស្លៀកពាក់ មិនថាចូលរួមពិធីជប់លៀង ឬក៏ថតវីដេអូចម្រៀងនោះទេ និយាយរួមសម្លៀកបំពាក់របស់ពួកគេ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។ ដោយមើលឃើញពីភាពរីកចម្រើនក្នុងវិស័យលេងម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗលំដាប់ពិភពលោក ម៉ូដស្ទ័រ ក៏បាននាំចូលផលិតផល Philipp Plein មកកាន់ប្រទេសកម្ពុជា ដោយផ្ដល់នូវផលិតផល គុណភាពស្ដង់ដារដូចតាមបណ្ដាប្រទេសលោកខាងលិច និងអ៊ឺរ៉ុបផងដែរ និយាយរួមអ្នកទិញគឺទិញដោយគ្មានការព្រួយបារម្ភពីរឿងរបស់ក្លែងក្លាយឬ copy នោះទេ។

លោកស្រី ខេងពិទូ ពុធីតា ម្ចាស់ហាងម៉ូដស្ទ័រ បានលើកឡើងថា៖ ម៉ាក Philipp Plein កំពុងតែល្បីខ្លាំងនៅប៉ែកអ៊ឺរ៉ុប ហើយតារាល្បីៗជាច្រើនកំពុងតែជាប់ចិត្តជាមួយម៉ាកមួយនេះ មិនតែប៉ុណ្ណោះ អតិថិជននៅស្រុកខ្មែរយើងក៏បានទទួលស្គាល់ដែរថា ម៉ាកមួយនេះគឺមាន គុណភាពល្អ ពិបាករកទិញក្នុងបណ្ដាប្រទេសនៅអាស៊ី តែពេលនេះមិនពិបាកទៀតនោះទេ ព្រោះម៉ូដស្ទ័របាននាំចូលម៉ាក Philipp Plein​ មកដល់ហើយ ដោយមិនចំបាច់ចំណាយលុយទិញសំបុត្រយន្ដហោះ ទៅអ៊ឺរ៉ុបទៀតទេ ត្រឹមតែ ម៉ូដស្ទ័រ នៅទួលគោកយើងហ្នឹងគឺមានហើយ។ សូមចូលមើលគេហទំព័ររបស់ម៉ូដស្ទ័រ ៖ www.modestore.asia ហើយ​និង https://www.facebook.com/modestore.asia/

យ៉ាងណាក៏ដោយ ការនាំចូលម៉ាកល្បីៗតែងមានផលពិបាកមួយចំនួនផងដែរ ដោយអតិថិជនខ្លះមិនមានទំនុកចិត្តថា របស់ដែលពួកគាត់បានទិញ គឺជាម៉ាកល្បីសុទ្ធ ១០០% នោះទេ។ ទាក់ទងដល់ចំណុចនេះ លោកស្រី ធីតា បានបន្ថែមថា៖ ដើម្បីនាំចូលម៉ាកល្បីដូចជា Philipp Plein នេះ ម៉ូដស្ទ័រត្រូវចំណាយពេលវេលា ការពិនិត្យលើគុណភាព ការបញ្ជាក់ពីការបង់ពន្ធ ការធានាពីម្ចាស់ម៉ាកល្បីៗ និងឯកសារជាច្រើនទៀតទម្រាំនាំចូលម៉ាកល្បីៗមកក្នុងហាងបាន ព្រោះថា ម៉ូដស្ទ័រមិនមែនបើកលក់តែមួយថ្ងៃនោះទេ ដូច្នេះទំនុកចិត្តលើគុណភាពទំនិញ ជាចំណុចចម្បងបំផុតដែល ម៉ូដស្ទ័រ យកចិត្តទុកដាក់ជាងគេបង្អស់។

ជាក់ស្ដែងយើងបាននាំចូលស្បែកជើង ម៉ាក Philipp Plein​ ដែលមានតម្លៃ រហូតដល់ជាង ២ពាន់ ដុល្លារ មកកាន់ហាង របស់យើង ដោយយើងជឿជាក់ថា ភាពខុសប្លែកពីគេចំពោះការរចនាម៉ូដស្បែកជើងមួយនេះ គឺ ស្រោបទៅដោយស្បែកពស់ថ្លាន់សុទ្ធ ១០០​% រំលេចទៅដោយនិមិត្តសញ្ញា រូបក្បាលខ្មោចភ្លឺចែងចាំងនៅផ្នែកខាងលើ ដែលរចនាម៉ូដដោយ លោក Philipp Plein នឹងធ្វើឲ្យអតិថិជនកាន់តែមានភាពរំភើប និង ភាពសុីវិល័យ ទាន់សម័យមួយកម្រិតទៀត។

ចង់ដឹងថា ស្បែកជើង ម៉ាក Philipp Plein តម្លៃជាង ២ពាន់ដុល្លា រូបរាង យ៉ាងដូចម្តេច សូមមើលវីដេអូនេះទាំងអស់គ្នា៖

Philipp Plein មានវត្តមានលើទីផ្សារម៉ាកល្បីលើពិភពលោកតាំងពីឆ្នាំ ២០០៤ រហូតមកទល់ពេលនេះ។ ម៉ាកល្បីមួយនេះ ត្រូវបានរចនា ដោយលោក Philipp Plein ជនជាតិ អាឡឺម៉ង់ផ្ទាល់ ។ ការរចនាម៉ូដរបស់លោកត្រូវបានល្បីល្បាញ លើកដំបូង នៅទីក្រុងMilan ប្រទេស អ៊ីតាលី ។ ម៉ាក Philipp Plein ត្រូវបានអភិជននៅក្រៅស្រុក និងតារាអន្តរជាតិ ឲ្យតម្លៃទៅលើការរចនា មានភាពប្លែកពីគេ ប្រកបដោយថាមពលនៃប្រណិតភាព សាមញ្ញតែបង្កប់ទៅដោយអត្ថន័យរាប់ពាន់ជំពូក។


ម៉ូដស្ទ័រគឺជាហាងប៊ូទិកលក់ផលិតផលហ្វេសិន និងជាផ្សារអនឡាញដ៏ធំមួយ ដែល បានបង្កើតឡើងនាឆ្នាំ ២០១៧ ក្នុងប្រទេស កម្ពុជា។ ម៉ូដស្ទ័រមានលក់ផលិតផលទាន់សម័យសម្បូរបែបដូចជា សម្លៀកបំពាក់ ស្បែកជើង នាឡិកា​ កាបូប ខ្សែក្រវ៉ាត់ អាហារបំប៉ន គ្រឿងសម្អាង ផលិតផលថែរក្សាស្បែក និងវ៉ែនតា ជាដើម ហើយយើងផ្ដោតសំខាន់ទៅលើការ ផ្តល់ជូននូវផលិតផលសុទ្ធ ១០០% និងនាំចូលយ៉ាងសម្រិតសម្រាំងពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម ដើម្បីផ្តល់ជូនអតិថិជននូវម៉ូដដែលទាន់សម័យ និងមានគុណភាពល្អបំផុត។ ម៉ាកល្បីៗទូទាំងសកលលោក មិនត្រូវបាន ម៉ូដស្ទ័រមើលរំលងឡើយ ក្នុងនោះម៉ូដស្ទ័រមានលក់ ផលិតផលម៉ាកល្បីៗជាច្រើនដូចជា ៖ Montblanc, Concord, Philip Plein, Versace, LV, Gucci, Prada, Ferragamo និង Rado ជាដើម។ ម៉ូដស្ទ័រមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ។ លេខទូរសព្ទទាក់ទង 061 22 1868/ 061 44 1868/ 015 88 4888៕

Loading...