ល្អណាស់..! បុរីថៃឈុនគ្រី ដើម្បីអតិថិជន និងពលរដ្ឋខណ្ឌសែនសុខ រស់នៅស្រួល ចាយ 30 ម៉ឺនដុល្លារ ធ្វើផ្លូវប្រឡាយ ឡើងស្អាត

623

ផ្លូវបេតុងប្រវែង ៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូ ៤៧០ម៉ែត្រ ត្រូវបានបុរីថៃឈុនគ្រីឧបត្ថម្ភ ក្នុងការសាងសង់ ដើម្បីភ្ជាប់ពីចំណុច កែងផ្លូវ92ដល់ ចំនុចប្រសព្វផ្លូវសម្តេចជាស៊ីម និង​ផ្លូវ2011 (ផ្លូវឧញ្ញាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិការ ជាង ៣០ ម៉ឺនដុល្លារបានបើកការដ្ឋាន សាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២០ ខែមិថុនា ខាងមុខនេះ ក្រោមអធិបតីយភាពលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ខណ្ឌ សែនសុខ។

លោក ឧញ្ញា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរិថៃឈុនគ្រី បានលើកឡើងថា ខណ្ឌសែនសុខជាតំបន់មួយកំពុងស្ថិតក្នុងដំណាក់ កាលកំពុងអភិវឌ្ឍន៍ និងមានសក្កានុពលកាន់តែខ្លាំងឡើងៗ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីដំបូងឡើយៗ មានប្រជាពលរដ្ឋមួយចំនួន បានត្អូញត្អែរពីតំបន់ជុំវិញនេះ មិនសូវមានផ្លូវចេញចូលច្រើន ពិបាក ក្នុងការធ្វើដំណើរទៅតំបន់ពាណិជ្ជកម្មផ្សេងៗនៅទីតាំងមួយនេះ។ ដោយឃើញបែបនេះ បុរីថៃឈុនគ្រី ក៏ដូចជាលោកអភិបាលខណ្ឌ សែនខុស បានសហការគ្នារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅភូមិច្រេស ក្បែរតំបន់ចំការព្រីង ដោយធ្វើយ៉ាងផ្ដល់ភាពងាយ ស្រួល ដល់ពួកគាត់ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យជុំវិញតំបន់នេះផងដែរ។ ចំណាយពេលសិក្សារអស់ មួយរយះពេលកន្លងមក ទីបំផុតផ្លូវមួយខ្សែរថ្មីនេះ ក៏បានលេចមុខឡើង ក្នុងគោលបំណងដូចដែលបានរៀបរាប់ ខាងលើ។

លោក ឧញ្ញា បានបន្តថា ឈរចំពីគោលដៅបុរីថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ ១០ នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់ពាណិជ្ជកម្មផ្សារទំនើបអ៊ីអន ២ សែនសុខ រឹតតែពិសេសជាងនេះ ផ្លូវមួយខ្សែរនេះមានចំណុចប្រសព្វ ជាច្រើនដែលអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយដូចជា តំបន់បឹងបៃតង ធនាគារជាតិ ផ្សារម៉ាក្រូ និង Global House ជាដើម។

បន្ថែមលើចំណុចនេះ លោកអភិបាលខណ្ឌសែនសុខ បានលើកឡើងថា នេះជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀត នៅខណ្ឌសែនសុខ ហើយលោកសង្ឃឹមថាវិស័យអចលនទ្រព្យនៅចំណុចប្រសព្វផ្លូវខ្សែថ្មីនេះ នឹងជួយជម្រុញ ឲ្យមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត ក៏ដូចជាលើកស្ទួយកម្ពស់ជីវភាពប្រជាជននៅតំបន់ក្បែរនេះ។

បុរីថៃឈុនគ្រី ជាបុរីដ៏ប្រណិតមួយដែលនឹងគ្រោងសង់ផ្ទះចំនួន ១៧០ ផ្ទះ ក្នុងនោះមានផ្ទះល្វែង និងវីឡាធំៗជាច្រើន គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដោយចាប់យកទីតាំងត្រឹមតែ ១០ នាទីពីផ្សារទំនើបអុីអន ២។ ស្ថិតក្នុងគោលដៅបង្កើត លំនៅដ្ឋានក្នុងក្ដីស្រមៃ បុរីថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន ២០ នាក់ដំបូង ចំនួន 15% ក្នុងថ្ងៃប្រកាសលក់ខាងមុខនេះ ដែលនេះជាឪកាសដ៏ពិសេសមួយក្នុងការចាប់យក មិនថាជាការបណ្ដាក់ទុនលើវិស័យ អចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅនោះទេ។

ក្រៅពីផ្ដោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗ គុណភាពសំណង់ ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែល បុរីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់ បុរីថៃឈុនគ្រី។ សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្តអាចទាក់ទងមកកាន់ទំព័រហ្វេសបុករបស់បុរីថៃឈុនគ្រី Borey Thai Chhunkry ឬតាមទូរសព្ទលេខ 099 980 080 / 093 666 663៕