អាមេរិក កាន់តែឌឺចិន ដោយបញ្ជូនគណៈប្រតិភូមួយក្រុមទៅទស្សនកិច្ចតៃវ៉ាន់ម្សិលមិញ

25

គណៈប្រតិភូតាក់តែងច្បាប់អាមេរិកមួយក្រុម បាន​មកធ្វើទស្សនកិច្ចរយៈ​ពេល ២ ថ្ងៃ​នៅកោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ដែលទំនងកាន់តែដុតកម្តៅភាពតានតឹងជាមួយប្រទេសចិន​កាន់តែខ្លាំងឡើង។

គណៈប្រតិភូអាមេរិក ដែល​បាន​ធ្វើទស្សនកិច្ចទៅកោះតៃវ៉ាន់ បានដឹកនាំ​ដោយសមាជិកព្រឹទ្ធសភាដោយលោក Ed Markey ដោយ​មាន​អ្នកតាក់តែងច្បាប់ចំនួន ៤ នាក់។ គណៈប្រតិភូអាមេរិកនឹង​ជួបពិភាក្សាជាមួយមេដឹកនាំតៃវ៉ាន់ ដោយ​មានប្រធានាធិបតី Tsai Ing-wen និងរដ្ឋមន្រ្តីការបរទេស Joseph Wu។

កិច្ចពិភាក្សានោះ នឹង​ផ្តោតទៅលើទំនាក់ទំនងរវាងអាមេរិក-តៃវ៉ាន់ សន្តិសុខក្នុង​តំបន់ ការវិនិយោគនិង​ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់សាកល ការ​ផ្លាស់ប្តូរអាកាសធាតុ និង​បញ្ហាផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងសងខាង។

យ៉ាងណាមិញ ពាក់ព័ន្ធរឿងដំណើរទស្សនិកិច្ចរបស់គណៈប្រតិភូអាមេរិកនៅកោះតៃវ៉ាន់នេះ ពុំទាន់មានប្រតិកម្មយ៉ាងណានោះទេពីប្រទេសចិន ខណៈកាលពីពេលថ្មីៗនេះប្រធានសភាអា​មេរិកលោកស្រី Pelosi ទើបមកទស្សនកិច្ចតៃវ៉ាន់ ដែលធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង៕