មិនខ្លាច​ទេ! តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​វិញ ​ក្រោយ​ចិន​ធ្វើ​សម​យុទ្ធ​ព័ន្ធ​កោះ​នេះ​

43

​តៃវ៉ាន់​បាន​ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង​ធំ​ ក្រោម​សេណារីយ៉ូ​ការពារ​ខ្លួន​ ប្រឆាំង​ទប់ទល់​ការ​វាយ​ប្រហារ​ ពី​ស​ត្រូវ​មក​លើ​ដែន​កោះ​នេះ ​ចំពោះ​មុខ​ភាព​តានតឹង​ដែល​ពុំ​ទាន់​ថមថយ​វិញ​ នៅ​ឡើយ​ទេ​ជាមួយ​ចិន។

​សមយុទ្ធយោធាបាញ់កាំភ្លើងធំខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអង្គារនេះ សម្រាប់រយៈពេលជិត១ម៉ោង នៅស្រុក ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោមសេណារីយ៉ូទប់ស្កាត់សត្រូវ មិនឱ្យបញ្ជូនកម្លាំងឡើងមកដល់លើឆ្នេររបស់តៃវ៉ាន់។ លំហាត់យោធាបាញ់គ្រាប់ពិតនេះ ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍ម្តងទៀតនោះ គឺមានការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រហែល៤០គ្រឿង។ អ្នកនាំពាក្យយោធាតៃវ៉ាន់ បានអះអាងថា សមយុទ្ធនេះ គឺត្រូវបានគ្រោងទុកយូរមកហើយ មិនមែនជាការឆ្លើយតបចំពោះ ការធ្វើសមយុទ្ធយោធារបស់ចិនទេ។