ចាក់​សាំង​លើ​ភ្លើង! ​អាមេរិក ​ប្រកាស​ធ្វើ​សកម្មភាព​យោធា​ទ្រង់ទ្រាយ​ធំ ក្បែរ​តៃវ៉ាន់​ដែរ​

203

​ក្រោយ​ពី​ចិន​ប្រកាស​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​កោះ​តៃវ៉ាន់​មក ​នៅ​ពេល​នេះ​សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​ធ្វើ​សកម្ម​យោធា​ពិសេស​នៅ​ក្បែរ​កោះ​នេះ​ផង​ដែរ។

សេតវិមាន​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​ខែ​សីហា​ថា នាវា និងយន្តហោះ​របស់កងទ័ពជើង​ទឹក​អាមេរិក​ នឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ ហើយនិយាយថា មន្ទីរបញ្ចកោណបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan និងកងកម្លាំងអម ត្រូរក្សាវត្តមាននៅជិតកោះតៃវ៉ាន់ ដើម្បីតាមដានស្ថានការណ៍។

Kirby បានឲ្យដឹងថា ចំពេលមានភាពតានតឹងកាន់តែខ្លាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្ត បញ្ជាឲ្យក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក បន្តឈរជើងនៅក្នុងតំបន់ យូរជាងការគ្រោងទុកបន្តិច។