ប្រធានាធីបតីអ៊ុយក្រែន សុំចិនឱ្យប្រើអំណាចសេដ្ឋកិច្ចនិងនយោបាយ បង្ខំរុស្ស៊ីឱ្យបញ្ឈប់សង្រ្គាម

21

ប្រធានាធីបតីអ៊ុយក្រែនលោក ហ្សែលែនស្គី បាន​ទទូច​ឱ្យរដ្ឋាភិបាល​របស់លោក ស៊ីជីនពីង ប្រើឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ច បង្ខំឱ្យ​រុស្ស៊ីបញ្ឈប់អំពៅឃោរឃៅដែលកើតឡើងឥតស្រាកស្រាន្ត។

ក្នុង​កិច្ចសម្ភាសន៍មួយជាមួយកាសែត South China Morning Post ប្រធានាធិបតីអ៊ុយក្រែន ចង់ជជែកផ្ទាល់ជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីង ដើម្បីបញ្ឈប់សង្រ្គាម​ដែល​រុស្ស៊ីបង្កឡើងថា ចិនជារដ្ឋមហាអំណាច​នយោបាយនិងសេដ្ឋកិច្ច…ដូច្នេះអាចជះឥទ្ធិពលទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចលើរុស្ស៊ីមិនខាន ហើយ​លើសពីនោះចិន​ថែម​ទាំងជា​សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថែមទៀតផង៕