ចិន ​បាន​ដាក់​ទណ្ឌកម្ម​លើ​ទំនិញ​នាំ​ចេញ​របស់​តៃវ៉ាន់ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​វត្ដមាន​អ្នក​ស្រី Pelosi

18

​រដ្ឋាភិបាល​ចិន ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ទំនិញ​នាំ​ចេញ​របស់​តៃវ៉ាន់​ហើយ ​ដើម្បី​ជា​ការ​ឆ្លើយ​តប​វត្ដមាន​អ្នក​ស្រី Pelosi ​ប្រធាន​ជាន់​ខ្ពស់​សភា​អាមេរិក​ហ៊ាន​ឈាន​ជើង​ចូល​ទឹក​ដី​ដែន​កោះ​នេះ​។

​ក្រសួងពាណិជ្ជកម្មចិនបានប្រកាសហាមប្រាមជាបន្ទាន់លើការនាំចូលផ្លែក្រូច និងត្រី២ប្រភេទពីតៃវ៉ាន់ ក៏ដូចជាការទប់ស្កាត់ការនាំចេញខ្សាច់ទៅកាន់កោះនេះ។ កាល​ពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២ ​ម្សិល​មិញនេះ ក្រុងប៉េកាំងបាន​ដាក់​ទណ្ឌកម្ម​រួចទៅហើយ ទៅលើ​ទំនិញ​ផ្សេង​ទៀត រួមមាន​ទាំង​នំ និង​បង្អែមរបស់តៃវ៉ាន់​ផង​ដែរ។

តៃវ៉ាន់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ដែលបាននាំចេញទំនិញជិត 30% នៃការនាំចេញសរុបរបស់ខ្លួនទៅកាន់ទីផ្សារចិន និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ប៉ុន្តែគេសង្កេតឃើញថា អ្វីៗនឹងផ្លាស់ប្តូរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Pelosi ទៅកាន់ដែនកោះមួយនេះ៕