សភាពអ៉ឺរ៉ុប បន្ថែម​ការ​ដាក់ទណ្ឌកម្មដល់រុស្ស៊ីរហូតដល់ចុងឆ្នាំ ២០២៣

24

សហភាព​អ៉ឺរ៉ុប បាន​សម្រេច​បន្ថែម​ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ៦ ខែ​បន្ថែមរហូតដល់ចុង​ឆ្នាំ ២០២៣។

ការ​សម្រេច​នេះ​ធ្វើឡើងជាផ្លូវការ​ដោយ​រដ្ឋមន្រ្តីគ្រប់គ្រងថាមពលសភាពអ៉ឺរ៉ុប ដោយ​សំដៅ​លើ​ការ​ដាក់ទណ្ឌកម្មដែលបាន​ដាក់ចេញកាលពីឆ្នាំ ២០១៤ ហើយបាន​អូសបន្លាយបន្ថែមទៀត ដោយសារ​រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុង​ខែ​កុម្ភៈឆ្នាំ ២០២៣ មកទល់ពេលនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសភាពអ៉ឺរ៉ុប បាន​អនុម័តលើ​សេចក្តីព្រៀងច្បាប់មួយ ដើម្បីការត់បន្ថយតម្រូវការឥន្ទនៈត្រឹម ១៥ ភាគរយពីខែ​សីហារហូតដល់ខែមីនា។ ការណ៍នេះ ធ្វើឡើងដើម្បីបោះជំហានមួយទប់ទល់នឹងការគំរាមកំហែងការផ្គត់ផ្គង់ឥន្ទនៈពីសំណាក់ប្រធានាធិបតីពូទីនរបស់រុស្ស៊ី៕