ត្រៀម​អាវ​ភ្លៀង! ​ភ្លៀង​នឹងបន្តធ្លាក់ខ្លាំងនៅសប្តាហ៍នេះ​ លាយឡំជាមួយផ្គររន្ទះខ្យល់កន្រ្តាក់

60

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ​នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​នេះ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ​ស្តីពី​ការ​ស្ថានភាព ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់​ពីថ្ងៃ​ទី​២៧ ​ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ​២០២២។

ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖

ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ

ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១.តំបន់ទំនាបកណ្តាល

សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២.តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣.តំបន់មាត់សមុទ្រ

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕