

រដ្ឋាភិបាលថៃ នឹងមិននាំយកបុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាត្រលប់ទៅប្រទេសថៃដើម្បីព្យាបាលវិញនោះទេ ពោលគឺទុកឱ្យកម្ពុជាជាអ្នកព្យាបាលតែម្ដង។
រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Anutin Charnvirakul បានអះអាងសម្ដីខាងលើកាលពីម្សិលមិញនេះ។ លោកក៏ជូនពរឱ្យបុរសខាងលើឆាប់ជាសះស្បើយវិញផងដែរ។ សូមបញ្ជាក់ថា ថៃបានប្រកាសពីការបាត់ខ្លួនអ្នកជំងឺនីហ្សេរីយ៉ាឈ្មោះOsmond Chihazirim អាយុ២៧ឆ្នាំដែលកើតជំងឺអុតស្វា។ ក្រោយមក ក៏រកឃើញថាគេបានលួចឆ្លងដែនមកកម្ពុជា រហូតដល់ភាគីកម្ពុជាដឹងដំណឹង និងរកឃើញកាលពីថ្ងៃ២៣កន្លងទៅ។
បច្ចុប្បន្នបុរសខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយបើតាមលទ្ធផលតេស្តពីរលើក គេពិតជាមានវិជ្ជមានវីរុសអុតស្វា ហើយក្រសួងសុខាភិបាលនៅតែបន្តស្វែងរកអ្នកប៉ះពាល់ផ្ទាល់៕