

អង្គការសុខភាពពិភពលោក (World Health Organization) ប្រកាសថា ជំងឺអុតស្វា (Monkeypox) ជាជំងឺឆ្លងសកលអាសន្ន សម្រាប់ពិភពលោកទាំងមូល។
បានធ្វើការប្រកាសថា ជំងឺអុតស្វា (Monkeypox) គឺជារោគអាសន្ននៃសុខភាពសកល នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ ករណីជំងឺអុតស្វាបានឆ្លងសរុបចំនួន ១៦ ០០០ ករណី នៅតាមបណ្តាប្រទេសចំនួន ៧៥ ជុំវិញពិភពលោក ខណៈមនុស្ស ៥នាក់ហើយនៅតំបន់អាហ្វ្រិក ដែលបានបាត់បង់ជីវិតដោយសារតែជំងឺនេះ តែនៅតំបន់ដទៃផ្សេងទៀតមិនទាន់មានអ្នកស្លាប់នៅឡើយទេ។
ការឆ្លងជំងឺនេះបានកើនឡើង ៧៧ ភាគពីខែមិថុនា ដល់ខែកក្កដា ហើយការស្រាវជ្រាវបានបង្ហាញទៀតថា ការរួមភេទបុរសនឹងបុរសមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺអុតស្វា។
តាមការវាយតម្លៃរបស់ WHO ហានិភ័យនៃជំងឺអុតស្វានេះ មានកម្រិតមធ្យមនៅទូទាំងពិភពលោក និងនៅគ្រប់តំបន់ទាំងអស់ តែសម្រាប់នៅតំបន់អ៊ឺរ៉ុប ការវាយតម្លៃបានបង្ហាញថាមានហានិភ័យថាខ្ពស់៕