​ផ្លូវ​ល្បឿន​លឿន ​បង់​១២​ដុល្លារ​ក្នុង​មួយ​ជើង ​ឡាន​ធំ​យក​៦០​ដុល្លារ​

155

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «សម្រាប់តម្លៃនៃការជិះលើផ្លូវល្បឿនលឿននេះ នៅក្នុងឆ្នាំទី១នេះ គឺយកតិចជាង ៨សេន និងទៅតាម ប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) គឺយក ១២ដុល្លារ ក្នុងមួយជើង ចំពោះឡានធំ (ឡានដឹកទំនិញ) យក៦០ដុល្លារ តាមប្រភេទឡានពី ១២ដុល្លារ ឡើងដល់៦០ដុល្លារ។ ចាប់ពីឆ្នាំទី២ តទៅគឺចាប់ផ្តើមយកតម្លៃទៅតាមកិច្ចព្រមព្រៀងសម្បទាន ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន»។

លោករដ្ឋមន្ត្រី បានបន្ថែមថា បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ គឺមានការចំណាយតិចជាងជិះនៅតាមផ្លូវជាតិ ដោយសារការប្រើផ្លូវជាតិ ប្រើសាំងច្រើនជាងដោយសារការកកស្ទះ ហើយសម្រាប់ការខូចខាតក៏មានច្រើន ក្នុងនោះបញ្ហាសុវត្ថិភាព ក៏មិនសូវមានសុវត្ថិភាពដូចផ្លូវល្បឿនលឿនផងដែរ ដែលជារួមទោះជាការបង់តម្លៃនៅក្នុងផ្លូវល្បឿនលឿន ក៏មានការចំនេញជាផ្លូវជាតិផងដែរ។