realme ត្រៀមចេញ smartphone រាងកប់ កំលាំងគួរសម តម្លៃ ក្រោម ១៥០ ដុល្លារ ជិតមកដល់ខ្មែរហើយ

275

កាល​ពី​ពេល​ថ្មីៗ​នេះ បានលេចចេញនូវពត៌មានអំពីស្មាតហ្វូន realme ដែលនោះជាស្មាតហ្វូនលំដាប់ថវិកា បន្តដំណែងពី realme C11 ដែលពេញនិយមបំផុតនាពេលកន្លងមក។ realme ដែលជាប្រេនស្មាតហ្វូន រីកចម្រើនលឿនជាងគេលើពិភពលោក នឹងបញ្ចេញ​ស្មាត​ហ្វូនកម្រិតថវិកាស៊េរី​ថ្មី​បំផុត realme C30 ដែលវាជា​បដិវត្តន៍​នៃ​ការ​រចនា​ដ៏​ស្រស់​ស្អាត​ សម្រាប់ស្មាតហ្វូនដែលមានតម្លៃទាបក្រោម ១៥០ ដុល្លារ។ ពេលនេះវាកំពុងបានមកដល់ ប្រទេសកម្ពុជាហើយ realme C30 វាជាអ្វី ដែលអ្នកប្រើប្រា​ស់វ័យ​ក្មេង ​នៅទីនេះកំពុងរង់ចាំ។ realme តែងតែផ្តល់នូវបទពិសោធន៍ឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី។ realme C30 នឹងបំពាក់នូវ មុខងារ និងបច្ចេកវិទ្យាពិសេសៗដូចខាងក្រោម៖

ការវិវឌ្ឍន៍ថ្មីនៃការរចនាទូរស័ព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ
realme C30 មកជាមួយការរចនាថ្មីស្រឡាង ដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរី realme C11។ realme C30 នេះក៏អាចត្រូវបានគេមើលឃើញថាមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូងដែលយើងឃើញការរចនាបែបនេះសម្រាប់ស្មាតហ្វូនកម្រិតថវិកាក្រោម១២០ដុល្លារ។ ខ្នងខាងក្រោយមានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខ្មៅ, ខៀវ និងបៃតង។

បទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន
realme C30 បំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ។ បើនិយាយពីថាមពលថ្មវិញ realme C3០ នៅតែបំពាក់ថាមពលថ្មធំ 5000mAh ។

លើសពីនេះ realme C30 មានអេក្រង់ 6.5 អ៊ីង Fullscreen ដោយវាផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ពេញភ្នែក ។ realme C30 បំពាក់បន្ទះឈីប Unisoc T612 ទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks និងដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។

Realme គ្រោងនឹងប្រកាសស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះនៅថ្ងៃទី ២១ កក្កដានេះតែម្តង។ អ្វីដែលកាន់តែពិសេស គឺ នៅថ្ងៃទី ២៤ កក្កដា នៅឯ CKCC realme នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុវវ័យ ដោយមានការប្រកួតរាំ k’dance និង The Fashion show ផងដែរ កុំភ្លេចតាមដាន realme official Facebook Page សម្រាប់ព័ត៌មានបន្ថែម៕