សាកសព​ជាង​៤០​នាក់ ​ត្រូវ​បាន​រក​ឃើញ​ក្នុង​កុងទីន័រ​នៅ​សហរដ្ឋ​អាមេរិក​

65

​មនុស្សយ៉ាងតិច ៤៦​នាក់ដែលត្រូវ​គេជឿជាក់ថាជាជនអន្តោប្រវេសន៍ ត្រូវបានប្រទះ​ឃើញស្លាប់​នៅក្នុងរថយន្ត​កុងតឺណឺ​ដែល​គេប្លុងចោល​នៅក្នុងទីក្រុង ​San Antonio នៃរដ្ឋ ​Texas។

មន្រ្តីអាមេរិកនិយាយថា មនុស្សចំនួន ១៦នាក់ រួមទាំងកុមារ ៤នាក់ផងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នកនៅរស់រានមានជិវិតទាំងនោះប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងអស់កម្លាំងដោយសារហប់ខ្យល់។

ទីក្រុង San Antonio ដែលមានចំងាយប្រហែល ២៥០គីឡូម៉ែត្រពីព្រំដែនប្រទេសមិចស៊ិចកូ គឺជាច្រកដ៏សំខាន់សម្រាប់អ្នករត់ពន្ធមនុស្ស។

អ្នកជួយដូរមនុស្សតែងតែប្រើប្រាស់រថយន្តដឹកទំនិញខ្នាតធំដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍គ្មានឯកសារគ្រប់គ្រាន់ បន្ទាប់ពីជួបពួកគេនៅក្នុងតំបន់ដាច់ស្រយាល នៅពេលពួកគេត្រូវធ្វើដំណើរឆ្លងកាត់ចូលទឹកដីអាមេរិក។