ទាហាន​រុស្ស៊ី ១ ពាន់​នាក់ ព្យាយាម​ឆ្លង​ទន្លេច្រើន​ថ្ងៃ​មិន​បាន​សម្រេច ត្រូវកម្លាំងអ៊ុយក្រែនសម្លាប់ម៉ត់

203

ទាហានរុស្ស៊ីជាង ១ ០០០ នាក់ ត្រូវបានកង​កម្លាំង​អ៊ុយក្រែន​សម្លាប់ក្នុងការប៉ុនប៉ងឆ្លងកាត់ទន្លេដ៏សំខាន់​មួយ​ជា​ច្រើន​ថ្ងៃ នៅ​តំបន់ភាគអាគ្នេយ៍នៃទីក្រុង Luhansk។ នេះ​បើតាម​ការ​បញ្ជាក់របស់​អភិបាលក្រុង Luhansk។

អភិបាលក្រុង Luhansk លោក Haidai បានបង្ហោះនៅលើ Telegram ថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូបានព្យាយាមជាច្រើនដងដើម្បីឆ្លងកាត់តំបន់ Siversky Donets នៅជិតទីក្រុង Bilohorivka កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានវាយបកម្តងហើយម្តងទៀត។ លោក​និយាយថាទីក្រុង Bilohorivka ប្រាកដជានឹងធ្លាក់ចុះនៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមនេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់ភ្នាក់ងារ Aljazeera៕