ទ័ព​រុស្ស៊ី បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ កម្ទេចកន្លែងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

89

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូប បាន​និយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលហាក់ដូចជាសម្តៅ​ទៅលើកន្លែងហ្វឹកហ្វឺនយោធា Yavoriv នៅជិតទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន តែ​បាន​បង្ក​​ការ​ខូច​ខាត​តិច​តួច​ប៉ុណ្ណោះ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ CNN។

«ខ្ញុំ​មិន​អាច​បញ្ជាក់​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះ​លើ​ការ​វាយ​ប្រហារ​ទាំង​នោះទេ។ ការ​វាយប្រហារ​ទាំង​នោះ ដូចជា​បាន​កំណត់គោលដៅនៅកន្លែងបណ្តុះបណ្តាលយោធារបស់​អ៊ុយក្រែន។ យ៉ាងណាមិញ តាម​ទស្សនៈដែលយើងអាចមើលឃើញ គឺ​ការខូចខាតអគារមួយចំនួន​តែ​បន្តិចបន្តួចប៉ុណ្ណោះ» មន្រ្តីដដែល​បាន​បញ្ជាក់៕