ស្មាតហ្វូនស៊េរីថ្មី OPPO A96 កំពុងទទួលបានការស្វាគមន៍ពីតារាល្បីៗ និងបណ្តាព័ត័មានជាច្រើននាពេលប៉ុន្មានថ្ងៃនេះ!

106

នាពេលប៉ុន្មានថ្ងៃនេះ យើងឃើញមានស្ថាប័នសារព័ត៌មាន និងតារាល្បីៗជាច្រើនដូចជា Dj Nana, ជា វណ្ណារិទ្ធិ, កែវ សុខផេង, HENG, Raven Blaze, Fong Seanter និង Sea Neang ជាដើម បានបង្ហោះពីរូបរាងរបស់ ស្មាតហ្វូន ស៊េរី ថ្មី OPPO A96 អមជាមួយនឹងពាក្យពេចន៍ក្លែមសម្ដីនៅលើគណនីផ្ទាល់ខ្លួនបានធ្វើឲ្យបណ្តាអ្នកលេងហ្វ៊េសប៊ុក ផ្ទុះការចាប់អារម្មណ៍គ្រប់ៗគ្នាពីស្មាតហ្វូនមួយនេះ។

យ៉ាងណាមិញ បើតាមការសង្កេតមើលក្នុងពេលប៉ុន្មានខែនេះឃើញថាស្មាតហ្វូនជាច្រើនបានវិវត្តខ្លួនកាន់តែកាលីបថែម មួយកម្រិតទៀត ក្នុងនោះផងដែរ OPPO A Series លំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96 គឺជាស្មាតហ្វូនដែលប្រកបដោយ លក្ខណៈសម្បត្តិ និងចំណុចពិសេសជាច្រើនក្នុងការផ្គាប់ចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងគ្នាផងដែរ បើយោងតាមហ្វ៊េសប៊ុកផេគផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជាក៏ទើបទម្លាយពីលក្ខណៈ ពិសេសរបស់ស្មាតហ្វូន OPPO A96 មួយចំនួនផងដែរ។ ក្នុងនោះ យើងសង្កេតឃើញថា OPPO A96 បានបំពាក់ជាមួយបច្ចេកវិទ្យា ទំនើបៗ ជាច្រើនរួមមាន៖

• RAM 8GB(+5GB មុខងារបន្ថែម RAM) + ROM 128GB ដែលជម្រុញឲ្យដំណើរការកាន់តែរលូន ពិសេសសម្រាប់អ្នកចូលចិត្តលេងហ្គេមដោយគ្មានភាពរអាក់រអួល ឬទាក់ៗឡើយ។
• បច្ចេកវិទ្យាសាកថ្មលឿន 33W SuperVOOC សាកលឿនរហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់។
• ថាមពលថ្មធំ 5000mAh ដែលអាចប្រើប្រាស់បាន 1 ថ្ងៃពេញ ពិសេសសម្រាប់លោកអ្នកក្នុងការលេងហ្គេម លេងបណ្តាញសង្គម ទស្សនាវីដេអូ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។
• OPPO A96 បំពាក់ដោយអេក្រង់ទម្លុះ 90Hz ជាមួយនឹងកម្រិតបង្ហាញពណ៌ដិតស្រស់ទំហំ 6.59” ភ្លឺស្រឡះ និងត្រជាក់ភ្នែក ពិសេសវាជាបច្ចេកវិទ្យាការពារភ្នែកទៀតផង។
ដូចនេះ ដើម្បីជ្រាបច្បាស់ពីព័ត៌មានលម្អិតៗ ពេលវេលានៃការចេញលក់ជាផ្លូវការ តម្លៃពិតប្រាក និងលក្ខណៈពិសេសជាច្រើនឲ្យកាន់តែច្បាស់ សូមចូលទៅកាន់ហ្វ៊េសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុនរបស់ OPPO៕ រង់ចាំទទួលស្វាគមន៍សមាជិកថ្មីត្រកូល A ពី OPPO ទាំងអស់គ្នាណា៎ ៕