នេះ​ហើយ​មូល​ហេតុ​ ធ្វើ​ឱ្យ​ទូក​ទេសចរណ៍​លិច​នៅកំពង់សោម

18180

នៅ​វេលា​ម៉ោង​ ២១​និង​០០នាទីថ្ងៃទី​១៦ខែ​មិថុនាឆ្នាំ​២០១៩ មាន​ករណី​លិច​ទូក​ដឹក​ភ្ញៀវទេសចរណ៍​មួយ​គ្រឿង​ ពណ៌​ស​ ទទឹង​១១​ម៉ែត្រ ​បណ្តោយ​២៣,៧០​ម៉ែត្រ​ របស់​ក្រុមហ៊ុន ​ដាលីធួរ​ នៅ​ចំណុច​មុខ​ឆ្នេរ​ម្លប់​ជ្រៃ​ចំងាយ​ពី​ឆ្នេរ​ប្រហែល​៥០​ម៉ែត្រ​ ស្ថិត​នៅ​ភូមិ​៣ ​សង្កាត់​៣ ​ក្រុង​-ខេត្ត​ព្រះសីហនុ។

មូល​ហេតុ​នៃ​កា​លិច​ទូក​បណ្តាល​មក​ពី​ទឹក​រលក​បោក​ខ្លាំង​ធ្វើ​អោយ​របូត​ឆ្នុក​ផ្នែក​ខាង​ក្រោយ​ទឹក​ហូរ​ចូល​ក្នុង​ទូក។​ អ្នក​បើកបរ ​និង​ បុគ្គលិក​ចំនួន​៤​នាក់​បាន​ព្យាយាម​នាំ​គ្នា​ស្តារ​ទឹក​ចេញពី​ទូក​ដែរ តែ​ទប់​មិន​ឈ្នះ​ក៍​បញ្ជា​ទូក​មក​អែប​ឆ្នេរ​ទំលាក់ យុត​ថ្កា​ចត​ទូក​រហូត​ដល់​ទឹក​សមុទ្រ​ចូល​ទូក​លិច​តាម​ដំណើរ​
បូក​ផ្សំ​នឹង​អាកាស​ធាតុ​មាន​ភ្លៀង​ខ្យល់​កន្រ្តាក់​ខ្លាំង​ផង។

មន្ត្រី​នគរបាល​ទេសចរណ៍ ​នៃ​ស្នងការ​រដ្ឋាននគរ​បាល​ខេត្ត​ព្រះសីហនុ​បាន​អោយ​ដឹង​ថា​ ករណី​លិច​ទូក​ទេសចរណ៍​នេះ​គឺ​ដំបូង​ឡើយ​ក្រោយ​ពី​ទូក​នេះ​ដាក់​ភ្ញៀវ​ទេសចរណ៍​នៅ​ផែ​ក្បែរ​នោះ​អស់​ហើយ​ ទូក​នេះ​ក៏​បាន​វិល​ត្រឡប់​ទៅ​ចត​នៅ​ផែ​របស់​ខ្លួន​ឯទំនប់​រលក​វិញ​ ខណះ​ពេល​កំពុង​តែ​ធ្វើ​ដំណើរ​បាន​បន្តិច​ក៍​មាន​ភ្លៀង​ខ្យល់​ខ្លាំង​ធ្វើ​អោយ​ទឹក​ហូរ​ចូល​ឃ្លប់​ម្ខាង​នៃ​ទូក​នេះ​ ភ្លាម​ៗ​នោះ​បុគ្គលិក​លើ​ទូក​ក៏​បាន​ដឹង​ហេតុការណ៏​ តែ​ដោយសារ​មិន​អាច​ស្តារ​ទឹក​ចេញ​ពី​ទូក​ទាន់​ ក៏​សំរេច​ចិត្ត​អេប​ទូក​មក​ខាង​ឆ្នេរ​ក្បែរ​ច្រាំង​ទៅ ​ហើយ​ករណី​នេះ​មិន​បាន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ​ ហើយ​សំភារៈ​ដែល​រើរ​ចេញ​ពី​ទូក​មក​ដាក់​លើ​ឆ្នេរ​នោះ​ គឺ​ដើម្បី​អោយ​ស្រាល​ទូក​ងាយ​ស្រួល​ស្តា​អូស​ចេញ​ទៅ​ជួសជុល ៕

SHARE