ឆ្លង​ថែម​ថ្ងៃ​នេះ ថៃ​ជាប់លេខ​ ២៧ ក្នុង​ចំណោម​​ប្រទេស​មាន​អ្នក​កើត​កូវីដ​ច្រើន​ជាង​គេ​លើលោក

44

ថ្ងៃ​ពុធ​នេះ ថៃ​បាន​ចេញ​របាយការណ៍​មាន​អ្នក​ឆ្លង​កូវីដថ្មីចំនួន ៧ ៥៨៧ ករណី និង​ស្លាប់ ១៩ នាក់ ដែល​តួលេខ​នេះ​ធ្វើ​ឱ្យ​ប្រទេស​ភូមិផងរបង​ជាប់កម្ពុជា​មួយ​នេះ​ជាប់ចំណាត់ថ្នាក់លេខ ២៧ លើ​ពិភពលោកដែល​មាន​អ្នក​ឆ្លង​កូវីដ ១៩ ច្រើនជាង​គេ។

ចំពោះ​តួលេខ​ស្លាប់គឺ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មែន​ទែន ដោយមានទារក​អាយុ​ពី ៨ ខែ​ដល់មនុស្ស​ចាស់អាយុ ៩៤ ឆ្នាំ។ ​ក្នុង​នោះទីក្រុង​បាំងកកមាន​តំបន់​រងគ្រោះ​ធ្ងន់​ជាង​គេទាំង​តួលេខ​ឆ្លង​និង​ស្លាប់ប្រចាំថ្ងៃដោយសារ​កូវីដ។

ចាប់តាំងពីកូវីដ ១៩ បាន​វាយប្រហារ​ពី​ដើម​ឆ្នាំ ២០២០ មក ថៃ​មាន​អ្នក​ឆ្លង​កូវីដសរុប​ ២ ៣៩៨ ៩៤៤ ករណី ជាសះស្បើយ ២ ២៩៥ ៥៦៩ ករណី និង​អ្នក​ស្លាប់​ ២២ ០៧៦ នាក់៕

Loading...