ជើង​ខ្លាំង ៤ រូប​សហការ​គ្នា សង់​ផ្លូវថ្មី​ទម្លុះចម្ការ​ដូង​ប្រេង ឧកញ៉ា ម៉ុង ឬទ្ធី ឆ្ពោះ​ទៅ​បូក​គោ

13277

កំពូល​ឧកញ៉ាល្បី​ឈ្មោះ​ពីរ​រូបមានអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី បាន​ចាប់ដៃ​សហការ​គ្នា​សាងសង់​ផ្លូវ​ថ្មី​មួយ​តភ្ជាប់ពី​ផ្លូវ​ជាតិ​លេខ ៤ កាត់​តាម​ចម្ការ​ដូងប្រេងឆ្ពោះ​ទៅភ្នំបូកគោ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់ឯកឧត្តម​ ជា សុផារ៉ា។

បើ​តាម​ប្រសាសន៍​របស់ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ក្នុង​កិច្ច​ប្រជុំ​ចាប់ដៃ​គ្នា​ជាមួយ អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ថាផ្លូវ​ថ្មី​នេះ​មាន​ប្រវែង ២៧ គីឡូម៉ែត្រ ដែល​ភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់​លោក​ផ្ទាល់តែម្តង។

លោកបន្ត​ថា តួនាទី​លោក​គឺ​រ៉ាប់រង​ការ​​ឈូសឆាយដើមដូងប្រេងដើម្បីបើកផ្លូវ ឯអ្នកឧកញ៉ា សុខ គង់ រ៉ាប់រងរាល់ការចំណាយស្ថាបនាផ្លូវ៕

Loading...