រក​ឃើញ​សាលា​ឯកជន​លំដាប់ៗ​ទាំង ៣ ប្រជែង​គ្នា​មាន​​សិស្ស​ជាប់​និទ្ទេស A​ ច្រើន​ជាង​គេ​ទូទាំងប្រទេស

517

ក្រោយ​លទ្ធផល​ប្រឡងបាក់ឌុបឆ្នាំ ២០២១ បាន​ចេញ​ជា​ស្ថាពរបណ្តើរៗ​ម្សិលមិញ មាន​បណ្តា​សាលា​អន្តរជាតិឯកជន​ជា​ច្រើន​នៅ​ក្រុង​ភ្នំពេញ​ក៏​បាន​បង្ហោះ​សារជូនពសិស្ស​របស់​ខ្លួន តែ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា​សាលា​លំដាប់ល្បី​ឈ្មោះ​មាន​បីប៉ុណ្ណោះ ដែល​តែង​ប្រកួត​ប្រជែង​គុណភាព​គ្នា​រឿង​មាន​ចំនួន​សិស្ស​ជាប់និទ្ទេស​ A ច្រើន​ជាង​គេ​ទូទាំង​ប្រទេស​។

១. សាលា​ដែល​ជាប់ចំណាត់ថ្នាក់លេខ ១ គឺសាលា​ប៊ែលធីអន្តរជាតិ ដែល​មាន​ចំនួន​សិស្ស​ជាប់និទ្ទេស A សរុបចំនួន ៩៨ នាក់

២. សាលាអន្តរទ្វីបអាមេរិកកាំង (AIS) មានសិស្ស​ប្រឡងបាននិទ្ទេស A ចំនួន ៥២ នាក់

៣. សាលាសុវណ្ណភូមិ មានសិស្ស​ប្រឡងជាប់និទ្ទេស A ចំនួន ២៦ នាក់ តែ​ក្នុង​នោះ​មាន​ ២ នាក់​បាន​និទ្ទេស A គ្រប់មុខវិជ្ជា

ការចាត់ចំណាត់ថ្នាក់នេះ​អាស្រ័យ​ទៅលើតួលេខ​សិស្ស​ដែល​ប្រឡងបាននិទ្ទេស A រាប់តែ​សម័យ​ប្រឡង ២៧ ធ្នូ ឆ្នាំ ២០២១ ប៉ុណ្ណោះ៕​

Loading...