គ្រប់​គ្នា​ហួស​ចិត្ត ក្រោយ​ប្អូន​ស្រី​សិស្ស​ពូកែត្រូវ​ធ្លាក់បាក់ឌុប និង​សំណូម​ពរ​ឱ្យ​ក្រសួង​ពិនិត្យ​កំណែឡើងវិញ

449

បណ្តាញសង្គម ពិសេស​ប្អូនៗ​ទី ១២ ហាក់ចាប់អារម្មណ៍​ខ្លាំង​ដល់​លើ​បញ្ហា​​របស់​ប្អូន​ស្រី​​ម្នាក់​ឈ្មោះ កាង កុសុមា ដែល​មិត្តភ័ក្តិ​គ្រូៗ​របស់​ខ្លួន​ទទួល​ស្គាល់ថា​ជា​សិស្ស​ឆ្នើម ដោយ​​នាំ​គ្នា​ហួស​ចិត្ត​ពេល​ដឹង​ដំណឹងថា​ប្អូនស្រី​ប្រឡង​ធ្លាក់បាក់ឌុបឆ្នាំ ២០២១ កន្ល​ងទៅ។

ផេក​ហ្វេសបុកដែល​មាន​អ្នក​គាំទ្រ​ជាង​ ១ សែននាក់ឈ្មោះ គណិតវិទ្យាវ័យក្មេង បានបង្ហោះ ពីតារាង GPA សរុបប្រចាំឆ្នាំរបស់ប្អូន​ស្រី កាង កុសុមា ដោយ​ឃើញ​ថា​ទទួលបានលំដាប់ពិន្ទុ A សឹងតែគ្រប់មុខវិជ្ជា ហើយពិន្ទុសរុបរហូតដល់ 3.56 តែចុង​ក្រោយ​ទៅជា​ប្រឡង​ធ្លាក់បាក់ឌុបទៅវិញ។

ជាមួយគ្នា​នេះ​ដែរ ក៏​មាន​គ្រូ​និង​មិត្តភ័ក្តិ​ដែល​ស្គាល់ប្អូនស្រីរួម​ទាំង​អ្នក​ប្រើប្រាស់បណ្តាសង្គម​ជា​ច្រើន​នាក់ផ្សេងទៀត បាន​សម្តែង​ការ​ហួស​ចិត្ត​ ក្រោយ​ឮដំណឹង​ថា​សិស្ស​ពូកែ​រូប​នេះ​បានលទ្ធផល​ធ្លាក់ និងសូម​ឱ្យ​ក្រសួង​ធ្វើការ​ពិនិត្យ​កំណែប្រឡង​ឡើងវិញ ដើម្បី​រកយុត្តិធម៌​ជូន​ប្អូនស្រី​ក៏ដូចជា​សិស្ស​ពូកែ​ឯទៀត ដើម្បី​ឱ្យ​អស់ចិត្ត​ទាំងអស់គ្នា៕

Loading...