សិស្ស​សាលា​ប៊ែលធី​ម្នាក់​ទោះ​ប្រឡង​មិន​បាន A តែ​លោក​ឪពុកទិញ​សុទ្ធ​រថយន្តទំនើប​ ជា​ការលើក​ទឹក​ចិត្ត​កូនប្រុស

186

លោកពូ​ម្នាក់​បាន​ទិញ​រថយន្ត​ម៉ាក MG ស៊េរី​ថ្មី​ឆ្នាំ ២០២២ ទុក​ជា​កាដូ​ថ្ងៃ​ពិសេស​ដល់កូន​ប្រុស ដែល​បាន​ប្រឡង​ជាប់បាក់ឌុប​កាល​ពី​ចុង​ឆ្នាំ ២០២១ កន្លង​ទៅ។

ម្ចាស់គណនីយហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Prang Sela បាន​សរសេរសារបង្ហោះ​ថា «ថ្ងៃនេះជាថ្ងៃ​ពិេសសណាស់ ដែលកូនប្រុសបានប្រលងជាប់ថ្នាក់ទី ១២ មានកាដូបន្តិចបន្តួច MG6-2022 ជូនកូនសំលាញ់។ ជូនពរដល់កូនសំរេចអ្វីដូចបំណងណាកូន។»

កូន​របស់​លោកឈ្មោះ ហ៊ុន ឆាយហ័រក លេខតុ ៦៦៥ មកពីសាលាអន្តរជាតិ ប៊ែលធី ប្រឡង​បាន​និទ្ទេស D ដែល​បាន​​ប្រឡង​នៅភ្នំពេញ​​មណ្ឌល​វិទ្យាល័យ​ឫស្សីកែវ ផ្នែក​វិទ្យាសាស្រ្តសង្គម។

លទ្ធផលប្រឡងបាក់ឌុប ប្រចាំរាជធានីភ្នំពេញ បានចេញកាល​ពី​ម្សិលមិញ ដោយមាន​បេក្ខជនជាប់និទ្ទេស A សរុបរហូតដល់ ៥៦៥ នាក់ឯណោះ៕

Loading...