ប្តី-ប្រពន្ធ ​មានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅ​លេងផ្ទះម្តាយ​នៅ​ស្រុក​កំពង់​ត្រឡាច

156

​បើ​តាម BTV News ​ចុះ​ផ្សាយ​ថា​ប្តី-ប្រពន្ធ សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ មានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ដោយធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ នឹងបានចេញចូលមកលេងផ្ទះម្តាយ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់។

តាមប្រភពព័ត៌មានពីការិយាលយ័សុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានករណីប្តី និងប្រពន្ធ២នាក់ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ នឹងបានចេញចូលមកលេងផ្ទះម្តាយនៅភូមិកាអត ឃុំពានី ។ ប្តី-ប្រពន្ធនោះមានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD)កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ។

អាជ្ញាធរស្រុក ឃុំ និងមន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេង ផ្ទះម្តាយខ្លួន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីពិនិត្យសុខភាព ​និងចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជម្ងឺកូវីដ១៩ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។

ជាលទ្ធផលក្រុមការងារបានរកឃើញ តែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន៤នាក់ និង​អ្នកប៉ះពាល់​ប្រយោល ១០នាក់ ​លទ្ធផលតេស្ត អវិជ្ជមាន។

ផ្ទះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលខាងលើ បានណែនាំដាក់អោយធ្វើចត្តាឡីស័ក​ក្នុង​រយះពេល​១៤ថ្ងៃ​នៅផ្ទះសមីខ្លួនតែម្តង ​ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ ​និងប៉ុស្តិ៍រដ្ឋបាល ៕

Loading...