មាន​មនុស្ស​៥​នាក់​ហើយ​នៅ​កំពត ​ឆ្លង​អូមីក្រុង ​ពី​អ្នក​ជំងឺ​ដែល​ឆ្លង​រោគ​នេះ​ក្នុង​សហគមន៍​ដំបូង​

95

តាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី ១១ ខែមករា ២០២២ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងចូលក្នុងសហគមន៍ចំនួន ១៤ ករណីហើយ។ ក្នុងនោះដែរ បានរកឃើញមនុស្ស ៥ នាក់វិជ្ជមានវីរុសនេះ ដែលជាទីសំណាក់របស់បុរសវ័យ ២៣ឆ្នាំ ប្រកាសដំបូងគេក្នុងសហគមន៍ ដែលពួកគាត់រស់នៅ តានី ទូកមាស ខេត្តកំពត។ ក្រៅពីនេះក្រសួងបាន រកឃើញទៅលើអ្នកសុំវិញ្ញាបនប័ត្រទៅក្រៅប្រទេស ពេលតេសត្តលើវត្ថុសំណាកក៏រកឃើញ មានវិជ្ជមានអូមីក្រុង។

ករណីអ្នកវិជ្ជាមានវីរុសអូមីក្រុងដំបូងគេក្នុងសហគមន៍ ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះ បានទៅកំដរអ្នកជំងឺដែលជាបងប្អូន ជីដូនមួយនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្ន បុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ។

Loading...