រក​ឃើញ​មនុស្ស​ ៧នាក់បានប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩​ ប្រភេទអូមីក្រុង ​លើ​អ្នក​ជំងឺ​២នាក់​

147

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចេញរបាយណ៍សង្ខេប ស្ដីពីការស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ចំពោះបុរសឈ្មោះ Dominic Fluckiger និង Silvan Kung នៅសណ្ឋាគារ ឃីនហ្វី (Kingfy Hotel) សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ម៉ោង១៤៖៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយកស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ចំពោះបុរសអ្នកទេសចរណ៍ ជនជាតិ ស្វីស ឈ្មោះ​​ Dominic Fluckiger អាយុ ៤០ឆ្នាំ ទូរស័ព្ទលេខ +៤១៧៩២២១២៧៧៣ និងឈ្មោះ Silvan Kung អាយុ ៤៧ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឍមណ្ឌលជាតិកំចាត់រោគរបង និងហង់សិន (បន្ទប់លេខICU).

ប្រភព៖ Battambanger – អ្នកបាត់ដំបង

Loading...