កសិករ​វៀតណាម​យំ​លែង​ចេញ​ ព្រោះផ្លែឈើ​អត់ទីផ្សារ​ ឯ​រដ្ឋាភិបាល​កំពុង​រក​ច្រក​ផ្សេងនាំចេញ​ក្រៅ​ពីចិន

147

កសិករ​វៀតណា​មត្រូវ​ខាត​បង់​ប្រាក់​ច្រើន​សន្ធឹក​ស្ទើរ​យំ​លែង​ចេញ ក្រោយ​ផ្លែ​ស្រកានាគ ៣០ម៉ឺន​តោន​ត្រូវ​អត់ទីផ្សារ​ទុក​ស្អុយ​រលួយ ដោយ​សារ​ចិន​បាន​បិទ​រឹតបន្តឹង​ព្រំដែន​ពិសេស​ការ​នាំ​ទំនិញ​ចូល​ប្រទេស​ខ្លួនពីវៀតណាម។

បើតាម​ការ​ចុះផ្សាយ​ដោយ​ភ្នាក់ងារសារព័ត៌មាន​វៀតណាម VN Express បាន​បញ្ជាក់​ថា កសិឧស្សាហ៍កម្មដំណាំផ្លែស្រកានាគ កំពុង​តែ​រក​ដំណោះ​ស្រាយ​ស្វែង​រក​ទីផ្សារ​ផ្សេង​ក្រៅ​ពី​ចិន ខណៈ​ដំណាំ​សំខាន់​សម្រាប់​នាំ​ចេញ​ប្រភេទ​នេះ​ជិត​ដល់​ខែប្រមូល​ផល។

នាយករង​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀតណាម​លោក Phan Van Tan បាន​បញ្ជាក់ថា មក​ទល់ពេល​នេះ​មាន​រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​គរ​ជើង​គ្នា​ណែនណាន់តាន់តាប់ ដោយ​សារ​តែ​ចិនរឹតបន្តឹងការ​នាំ​ចេញ​ទំនិញតាមព្រំដែន ជា​ហេតុ​ធ្វើ​ឱ្យ​ទំនិញ​កកស្ទះ​ ពិសេស​ផ្លែឈើត្រូវ​នៅ​ក្នុង​ទូដល់រាប់ខែ​ស្អុយរលួយអស់។

លោក​អំពាវ​នាវ​ដល់បណ្តាហាង​ទំនើប​ទាំង​អស់​ជួយទិញផ្លែឈើដើម្បី​ជា​ការ​ជួយគាំទ្រ​ដល់កសិករបាន​ខ្លះ​អំឡុង​ពេលទីផ្សារ​នាំ​ចេញទៅ​ចិន​ត្រូវ​កកស្ទះ ហើយ​ខាង​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​នឹង​ប្រជុំពិភាក្សា​ជាមួយ​សភាពាណិជ្ជកម្ម​អ៉ឹរ៉ុប​ដើម្បី​រកដំណោះស្រាយចំពោះ​ផលិតផល​ផ្លែឈើរៀតណាម៕