

របាយការណ៍ថ្ងៃអង្គារ៍នេះ បង្ហាញថា ថៃបានរកឃើញករណីឆ្លងវីរុសកូវីដថ្មីចំនួន ៧ ១៣៣ ករណី ស្លាប់ ១២ នាក់បន្ថែមទៀត ដែលបង្ខំឱ្យអាជ្ញាធរត្រូវប្រែក្លាយមជ្ឈមណ្ឌលកីឡាខ្លះទៅជាកន្លែងព្យាបាលអ្នកជំងឺ។ ចំនួនអ្នកស្លាប់មានអាយុចន្លោះពី ២១ ដល់ ៨៤ ឆ្នាំ។
ក្នុងនោះវីរុសបំប្លែងថ្មីអូមីក្រុង បញ្ចេញឥទ្ធិពលកាន់តែធ្ងន់ឡើងៗដោយវាបានរ៉ាប់រងប្រហែល ៣៣ ភាគរយនៃចំនួនឆ្លងថ្មីប្រចាំថ្ងៃ និងបានឆ្លងចូលសហគមន៍ដល់ខេត្តចំនួន ៧៧ ទូទាំងប្រទេសថៃ។
បាំងកក ជាតំបន់ប្រឈមខ្លាំងជាងគេដោយរ៉ាប់រងតួលេខឆ្លងថ្មីដល់ទៅ ៥៩៣ ករណី តាមពីក្រោយដោយខេត្ត ឈុនបូរី ៥៨៣ ករណី និង ៥៣០ ករណីនៅខេត្ត សមុទ្រព្រះខ័ន។ មកទល់ពេលនេះ ថៃមានករណីឆ្លងសរុបនៅទូទាំងប្រទេស២ ២៨៤ ៦០៩ ករណី និងអ្នកស្លាប់ ២១ ៨៥០ នាក់៕