ហួស​ចិត្ត! ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវ​សន្តិសុខ​ដេញ​មិន​ឱ្យ​ចូល​មង្គលការ ក្រោយ​ឃើញ​ពាក់អាវចាស់និងជិះឡាន​ ២ គឹប​មកពីចម្ការ

1872

ឧកញ៉ា ម៉ុង ឬទ្ធី បង្ហើប​រឿង​ហួស​ចិត្តមួយ​ពេល​ចូល​រួម​មង្គលការកូនលោក​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ តែ​ត្រូវសន្តិសុខ​ដេញ​​មិន​ឱ្យ​ចូល​រួម​ពិធី​ឡើយ ដោយ​សារ​លោក​ជិះ​ឡាន​ ២ កឹប​ពាក់អាវយឺតចាស់​ទើប​មក​ពីចម្ការ។

បណ្ឌិតកសិកម្ម​ល្បី​ឈ្មោះ​លោក ឧកញ៉ា ម៉ុង ឬទ្ធី បាន​សរសេរ​រ៉ាយរ៉ាប់ទាំង​ហូស​ចិត្ត​បែប​លេង​សើច​ថា «កាល​ពីយប់ម៉ោង ៦ ថ្ងៃ​ទី ០៩ មករា ឆ្នាំ ២០២២ នេះ ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ របស់​កូនលោក​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ គេឃេីញ​ខ្ញុំ​មាន​សម្លៀកបំពាក់​មិន​សមរម្យ​ ជិះ​រថយន្ត​ពីកឹប​គេ​សួរ​ខ្ញុំ​ថា​ទេីបតែ​មកពី​ចំការឬ​ ដោយសារតែភាគច្រេីន​គេ​ស្លៀកពាក់​អាវធំ​ ជិះរថយន្ត​សុតតែ​ទំនេីបៗ​មកចូលរួម​ រថយន្ត​ខ្ញុំ​សន្តិសុខ​ដេញអោយ​ទៅចត​ឆ្ងាយពីគេ​។ សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារៈ​ក្រៅខ្លួន​ទាំងអស់​នៅ​នឹង​ខ្លួនមិនមែន​ជា​របស់យេីងទេ​ កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ទេីបវាជា​របស់​យេីងពិត​ប្រាកដ​ណាកូនចៅ។»

ពាក់ព័ន្ធ​នឹង​រឿង​លះបង់គ្រឿង​លម្អកាយ​បែប​ហ៉ឺហារ​ដូច្នេះ លោក​ ម៉ុង ឬទ្ធី បាន​រំឭក​ថា កាល​ពី​ព្រឹក​ថ្ងៃ​​ទី១០​ ខែកញ្ញា​ ​ ឆ្នាំ​១៩៩៣​ លោក​បាន​​ចុះមក​ពិនិត្យ​មេីល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជេីង​ផែថ្ម​ភ្នំពេញ​ ដេីម្បី​នាំចេញទៅ​កាន់​ប្រទេស​សឹង្ហបុរី​ ក៏​​បានឃេីញ​សកម្មភាព​ក្រុម​វិស្វករ​ ដែលកំពុងតែនាំគ្នា​​មមាញឹក​ ​តភ្ជាប់​ស្ពាន​ជ្រោយចង្វា​ឡេីងវិញ​ ក្រោយពី​ត្រូវបានកាត់ផ្តាច់​ដោយសារតែ​សង្រ្គាម​ឆ្នាំ​ ៧០។ ​ដោយ​មានឱកាស​បន្តិច​ដោយ​សារតែ​ទេីបនិងទិញ​រថយន្ត BMW525​ ថ្មី​ដំបូង​គេ​ពី​ម្តុំខាងជេីង​អាងទឹក​អូឡាំពិក​ កាលណោះ​លោក​អាយុ​ទេីបតែ ៣៩ឆ្នាំ​រាងដូចជា​សង្ហារ​បន្តិច​ដែ​រ មាន​ជញ្ជៀន​ នាឡិកាដៃ​ និង​ខ្សែក​ ហេីយ​ទេីបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​ ដូចជានៅរាង​​ភ្លេីតភ្លេីនចង់​សំញ៉ែង​គេឯងផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ២៩​ឆ្នាំ​ហេីយ មេីលឃេីញ​រូបនេះ​ម្តងៗ​ដូចជា​ខ្មាស់គេ​បន្តិច​ដែ​ តែជា​បន្តបន្ទាប់លោក​បាន​លះបង់​អស់ហេីយ​ខ្សែក​ ជញ្ជៀន​ នាឡិកាដៃ​ នៅសល់តែឡានបេីមិន​ជិះទៅណាមកណា​មិន​រួចទេ​៕

Loading...