Home ជីវិត&សង្គម ស្ពាន​ឆ្លង​ទៅ​ស្វាយ​ជ្រុំ អាច​នឹង​តភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់​ទៅសណ្ឋគារ​សុខា មុន​ទៅដល់​ស្វាយជ្រុំ

ស្ពាន​ឆ្លង​ទៅ​ស្វាយ​ជ្រុំ អាច​នឹង​តភ្ជាប់​ពី​តំបន់​ផ្សារ​ចាស់​ទៅសណ្ឋគារ​សុខា មុន​ទៅដល់​ស្វាយជ្រុំ

4563

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់ថា ទីតាំង​ដែល​នឹង​ត្រូវ​ជ្រើសរើស​ដើម្បី​សាងសង់​ស្ពាន​មិត្តភាពកម្ពុជា-កូរ៉េ​ខាងត្បូង ដែល​ភ្ជាប់ទៅទៅ​តំបន់​ស្វាយជ្រុំ​មាន​ចំនួន ២ ទីតាំង​ត្រូវ​សិក្សានិង​ជ្រើសរើស។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង​បាន​ធ្វើ​ការ​សិក្សា​រួចរាល់ហើយ ដោយ​​គិត​ពី​ប្រភេទ​ស្ពា​ន​អាច​ជា ប្រភេទ​ស្ពានធម្មតា និង​ស្ពានខ្សែកាបិ៍ដូចនៅអ្នកលឿង ហើយ​ក្រុម​ការងារ​បច្ចេកទេសនឹងសម្រេច​ចុង​ក្រោយ​ដើម្បី​ដាក់ចេញ​ថ្លៃសាងសង់ ហើយ​អាច​នឹង​ចាប់ផ្តើម​ការ​សាងសង់​នៅ​ឆ្នាំ ២០២៣។

ចំពោះទីតាំង​ដែល​ត្រូវ​ជ្រើសរើស​សាងសង់​ស្ពាន​មាន​ពីរ​ជម្រើស គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ និងទី២ តភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចបាន​បន្ត​ទៅកាន់តំបន់អរិយក្សត្រដោយ​ត្រូវសង់ស្ពានចំនួន២ផ្សេង​គ្នា៕

Loading...