ថៃ​​នៅ​មិន​ទាន់ធូរស្រាល ថ្ងៃ​នេះ​រក​ឃើញ​ឆ្លង​កូវីដថ្មីជាង ៨ ពាន់ករណី និង​ស្លាប់ ១៤ នាក់

22

ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​ចំនួន ៨ ២៦៣ ករណី និង​ស្លាប់ ១៤ នាក់ នៅ​ថ្ងៃ​សៅរ៍នេះ ស្រប​ពេល​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​កំពុង​តែ​វាយលុក​ប្រទេស​មាន​ព្រំដែន​ជាប់កម្ពុជា​មួយ​នេះ។

កូវីដ​អូស​បន្លាយ​តាំង​ពី​ឆ្នាំ ២០២០ មក​ទល់ពេល​នេះ ថៃ​មាន​ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅទូទាំងប្រទេសចំនួន ២ ២៦១ ០៣៩ករណី ស្លាប់ ២១ ៨១៣នាក់ និងសះស្បើយ ២ ១៩១ ២៦២នាក់​ ស្រប​ពេល​វ៉ាក់សាំង​ទើប​បាន​ចាក់ដល់ពលរដ្ឋ​បាន​ចំនួន ១០៦,៨៦ លាន​ដូស ដែល​ក្នុង​នោះ​ពលរដ្ឋ​៤៦,៩៨ លាន​នាក់​ស្មើ​នឹង ៦៧ ភាគរយ​បាន​ចាក់ទាំងពីរដូស៕

Loading...