ទុក្ខធំ​ទៀតហើយ! ឥណ្ឌា ត្រៀម​ជើងព្រួលក្រោយ​រលក​កូវីដ ១៩ ​លេច​រូបរាងកក្រើក​ជា​ថ្មី ស្រប​ពេល «អូមីក្រុង» ក៏បាន​​វ៉ាដាច់​ «ដែលតា»

51

ឥណ្ឌា​កំពុង​ត្រៀម​ជើងព្រួល​ព្រោះ​លេច​រលក​សញ្ញា​កូវីដ ១៩ តាម​លង​បន្លាច​ជា​ថ្មី ដោយ​សារ​​តួលេខ​ឆ្លង​ថ្មីនៅ​ថ្ងៃ​សុក្រ​នេះ​បាន​ផ្ទុះ​កក្រើករហូត​ដល់ ១១៧ ១០០ ករណី ដែល​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​តាំង​ពីឧសភាព​ឆ្នាំ ២០២១ មក។ រឿង​ដែល​គួរ​ឱ្យ​បារម្ភ​មួ​យទៀត គឺ​ថាវីរុស​បំប្លែង​ថ្មី អូមីក្រុង បាន​វ៉ាដាច់វីវុស ដែលតា នៅ​តាមទីក្រុង​ជា​ច្រើន​ទៅហើយ។

ខណៈ​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ហក់ឡើងជាង ១ សែនករណី ក្រសួង​សុខាភិបាល​ឥណ្ឌា ក៏​បាន​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ថ្មី​បាន​កើន​ដល់ចំនួន ៣០២ នាក់​ផងដែរ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ហក់ឡើងដល់ ៤៨៣ ១៧៨ នាក់មកទល់ពេលនេះ និង​ឆ្លង​សរុប ៣៥,២៣ លាន​ករណី។

ជា​ការ​ទប់ស្កាត់ រដ្ឋាភិបាល​បាន​ដាក់បម្រាម​គោចរ​សម្រាប់​ទីក្រុង ញ៉ូវដែលី និង​ការ​រឹតត្បិត​ការ​ធ្វើដំណើរ​សម្រាប់ចុងសប្តាហ៍ ដែល​ចាប់អនុវត្ត​ពីថ្ងៃ​សុក្រ​នេះ​តទៅ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កម្មករនិង​បុគ្គលិក​បម្រើការងារ​ដែល​មិនសូវ​សំខាន់​ផ្សេងទៀត ត្រូវ​ស្នាក់នៅ​ផ្ទះ​ជាកំហិត៕

Loading...