​ផ្លែ​ឈើដឹក​​​ពី​វៀតណាមចូល​ចិន ត្រូវ​រលួយ​ខាត​ល្វីង​មុខ ក្រោយ​ស្ទះ​រាប់ខែ​នៅ​ព្រំដែន

75

រថយន្ត​ដឹក​ផ្លែឈើ​រាប់ពាន់​គ្រឿង​នៅ​វៀតណាម​បាន​បន្ត​កក​ស្ទះ​រហូត​ដល់​រាប់សប្តាហ៍​និង​ខ្លះ​ដល់​រាប់ខែនៅព្រំដែន ដោយ​សារ​ប្រទេស​ចិន​បាន​រឹតបន្តឹង​ព្រំដែន​ដោយ​សារ​កូវីដ ១៩។

រថយន្ត​ដែល​ដឹក​ផ្លែឈើ​មាន ស្រកានាគ ស្វាយ ឪឡឹក ខ្នុរ និង​ជា​ច្រើន​មុខ​ផ្សេងទៀត បាន​កក​ស្ទះ នៅ​ព្រំដែនខេត្ត ឡាង សុន ភាគ​ខាងជើង​ប្រទេស​វៀតណាម ដោយ​ខ្លះ​ត្រូវ​រង់ចាំ​រហូត​ដល់​រាប់ខែ​ក៏មាន។

មែនទែន​ទៅ ព្រំដែន​វៀតណាម-ចិន​នោះ ពុំ​បាន​បិទ​ទាំងស្រុង​ទេ ដោយ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ម្សិលមិញ បាន​អនុញ្ញាតឱ្យ​រថយន្តដឹក​ទំនិញ​បាន​ប្រមាណ ១០០ គ្រឿង​ប៉ុណ្ណោះ​ឆ្លង​កាត់​ច្រក Huu Nghi ហើយ​ឡាន​ដែល​នៅ​សល់​ត្រូវ​រង់ចាំ​យូរ​តទៅទៀត ល្មម​ធ្វើ​ឱ្យ​ផ្លែឈើទាំង​នោះ​ត្រូវ​រលួយ​អស់​មិន​ខាន។

បើ​តាម​ការ​អះអាង​ពី​ខាង​ភាគី​រដ្ឋបាលមួយ​​ចំនួន​នៅ​ចិន បាន​អះអាង​ថា ពួកគេ​បាន​រក​ឃើញ​ដាន​វីរុស​កូវីដ​នៅ​លើ​ផ្លែ​ស្រកានាគ​ដែល​បាន​នាំចូល​ពី​វៀតណាម ដែល​ជា​ហេតុ​មន្រ្តី​ព្រំដែន​ត្រូវ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ទំនិញ​ឱ្យ​បាន​ម៉ត់ចត់​បំផុតមុនចូល​ទឹកដី​ចិន៕

Loading...