នោះ! ពីស្អែក​ទៅលោក ស៊ុន ចាន់ថុល លេងធម៌ក្តៅ អ្នក​បើកឡានធន់ធ្ងន់អត់បណ្ណបើកបរនឹង​ជាប់ខ្លេ

0
636

រដ្ឋមន្រ្តី​ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ប្រកាស​ចាប់ពីថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៩ ស្អែកនេះ​ទៅ រាល់អ្នក​បើកបររថយន្តធន់ធ្ងន់ទាំង​អស់នឹងត្រូវត្រួតពិនិត្យបណ្ណបើកបរយ៉ាងតឹងរឹងបំផុត។

រដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាពរូបនេះ សង្កត់ធ្ងន់ថា ក្រសួងនឹងចាប់ផ្តើមត្រួតពិនិត្យអ្នកបើកបររថយន្តធន់ធ្ងន់ពីកំពង់ផែស្វយ័តទាំងពីរពោលគឺ​នៅភ្នំពេញនិងនៅក្រុងព្រះសីហនុ។

លោក​បញ្ជាក់ថា ដូច្នេះ​រាល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំង​អស់មេត្តាជ្រាបជាព័ត៌មាន ហើយក្រសួងនឹង​មិនលើកលែងឬយោគយល់អ្វីឡើយ ពោលតែហ៊ានអ្នកបើកបរគ្មានបណ្ណបើកបរនឹង​ត្រូវចាប់ឃាត់ទុកនៅកន្លែងតែម្តង។

«ខ្ញុំផ្តាំហើយផ្តាំទៀត អ្នកបើកឡានតែហ៊ានអត់បណ្ណបើកបរ ចេញក៏មិនបានចូលក៏មិនបាន ទាំង​កំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ។» សម្តីលោកស៊ុន ចាន់ថុល។

បន្ថែមពីនេះ លោក​ថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវ​យក​​រថយន្តធន់ធ្ងន់ទាំង​អស់​របស់ខ្លួន​ទៅ​ធ្វើការត្រួតពិនិត្យបច្ចេកទេស (ឆៀក) ឲ្យ​បានត្រឹមត្រូវជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕

អត្ថបទ៖ រតនា

ផ្តល់មតិយោបល់